​កម្ម​ណា​ ​ដែល​បុគ្គល​ធ្វើ​ ​ព្រោះ​អលោភៈ​ ​កើតអំពី​អលោភៈ​ ​មាន​អលោភៈ​ ​ជាហេតុ​ ​មាន​អលោភៈ​ ​ជា​បច្ច័យ​ ​កាលបើ​លោភៈ​ ​មិន​មាន​ហើយ​ ​កម្ម​នោះ​ ​ឈ្មោះថា​ ​បុគ្គល​បាន​លះបង់​ហើយ​ ​យ៉ាងនេះ​ ​ជា​កម្ម​មាន​ឫសគល់​ផ្ដាច់ផ្ដិល​ហើយ​ ​ធ្វើ​មិន​ឲ្យ​ដុះ​ទៀត​បាន​ ​ដូចជា​ត្នោត​កំបុតក​ ​ធ្វើឲ្យ​វិនាស​ ​ជា​កម្ម​មិនកើត​តទៅទៀត​ជា​ធម្មតា​។​ ​កម្ម​ណា​ ​ដែល​បុគ្គល​ធ្វើ​ ​ព្រោះ​អទោសៈ​។​ ​បេ​។​ ​កម្ម​ណា​ ​ដែល​បុគ្គល​ធ្វើ​ ​ព្រោះ​អមោហៈ​។​ ​បេ​។​ ​ធ្វើឲ្យ​វិនាស​ ​ជា​កម្ម​មិនកើត​តទៅទៀត​ ​ជា​ធម្មតា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម្មជាត៣​ ​នេះឯង​ ​ជាហេតុ​ឲ្យ​កើត​កម្ម​ទាំងឡាយ​។​ ​
​បុគ្គល​ពាល​ជា​អ្នក​មិនដឹង​ច្បាស់​នូវ​កម្ម​ ​ដែល​កើតអំពី​លោភៈ​ផង​ ​កើតអំពី​ទោសៈ​ផង​ ​កើតអំពី​មោហៈ​ផង​ ​កម្ម​ណា​ ​ដែល​បុគ្គល​នោះ​ធ្វើ​ហើយ​ ​ទោះ​តិច​ក្ដី​ ​ច្រើន​ក្ដី​ ​បុគ្គល​នោះ​ ​ត្រូវ​រងកម្ម​នោះ​ ​ក្នុង​អត្តភាព​នេះឯង​ ​វត្ថុ​ដទៃ​ ​មិន​មាន​ទេ​ ​ហេតុ​នោះ​ ​ភិក្ខុ​ ​(​ណា​)​ ​ជា​អ្នកដឹង​ ​(​រមែង​មិន​ធ្វើ​នូវ​កម្ម​ ​ដែល​កើតអំពី​)​ ​លោភៈ​ផង​ ​ទោសៈ​ផង​ ​មោហៈ​ផង​ ​(​ភិក្ខុ​នោះ​)​ ​ឈ្មោះថា​ ​ញុំាង​វិជ្ជា​ ​ឲ្យ​កើតឡើង​ ​ហើយ​លះបង់​ ​នូវ​ទុគ្គតិ​ទាំងអស់​បាន​។​
ថយ | ទំព័រទី ៨៧ | បន្ទាប់