ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌៣ យ៉ាង គួរស្គាល់បាន ថាជាបណ្ឌិត។ ធម៌៣ តើដូចម្ដេច។ គឺ កាយកម្មមិនមានសេចក្ដីបៀតបៀន ១ វចីកម្ម មិនមានសេចក្ដីបៀតបៀន ១ មនោកម្ម មិនមានសេចក្ដីបៀតបៀន ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌៣ នេះឯង ដែលគប្បីដឹងបាន ថាជាបណ្ឌិត។ ម្នាលភិក្ខុទាំងឡាយ ហេតុនោះ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះថា បុគ្គលប្រកបដោយធម៌ ៣ ណា ដែលគួរស្គាល់ថាជាជនពាល បុគ្គលបានវៀរបង់ នូវធម៌៣នោះ ហើយប្រកបដាយធម៌៣ណា ដែលគួរស្គាល់បាន ថាជាបណ្ឌិត យើងទាំងឡាយ នឹងសមាទាន ប្រព្រឹត្តនូវធម៌ទាំង៣នោះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។
[៩] ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល ជាអ្នកមិនឈ្លាសវៃ ជាអសប្បុរសប្រកបដោយធម៌ ៣យ៉ាង រមែងរក្សាខ្លួន ដែលមានទីពឹងជីកគាស់ចោលហើយ មានទីពឹងបំផ្លាញចោលហើយ ជាអ្នកប្រកបដោយទោសផង ប្រកបដោយសេចក្ដីតិះដៀល របស់វិញ្ញូជនទាំងឡាយផង បាននូវបាបច្រើនផង។ ធម៌៣យ៉ាង តើដូចម្ដេច។ គឺ កាយទុច្ចរិត ១ វចីទុច្ចរិត ១ មនោទុច្ចរិត ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល ជាអ្នកមិនឈ្លាសវៃ ជាអសប្បុរស ប្រកបដោយធម៌៣ យ៉ាងនេះឯង រមែងរក្សាខ្លួន ដែលមានទីពឹងជីកគាស់ចោលហើយ មានទីពឹងបំផ្លាញចោលហើយ