​អញ​មាន​ព្យាធិ​ ​ជា​ធម្មតា​ ​មិន​កន្លង​ព្យាធិ​បាន​ឡើយ​ ​គួរតែ​អាត្មាអញ​ ​ធ្វើល្អ​ដោយ​កាយ​ ​វាចា​ ​ចិត្ត​។​ ​បុរស​នោះ​ ​ក្រាបបង្គំទូល​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​ជា​មិន​អាច​ ​(​នឹកឃើញ​ទៅ​ហើយ​ ​)​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​ជា​ប្រហែស​ទៅ​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យមរាជ​ ​ពោល​នឹង​បុរស​នោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​បុរស​ដ៏​ចំរើន​ ​អ្នក​មិនបាន​ធ្វើកុសល​ ​ដោយ​កាយ​ ​វាចា​ ​ចិត្ត​ ​ព្រោះ​សេចក្ដីធ្វេសប្រហែស​ ​នែ​បុរស​ដ៏​ចំរើន​ ​អើ​ពួក​និរយបាល​ ​នឹង​ធ្វើទោស​អ្នក​ ​តាម​អំពើ​ដែល​អ្នក​ប្រហែស​ហើយ​នោះ​ ​អំពើអាក្រក់​នោះ​ឯង​ ​មិនមែន​មាតា​ធ្វើ​ ​មិនមែន​បិតា​ធ្វើ​ ​មិនមែន​បងប្អូន​ប្រុស​ធ្វើ​ ​មិនមែន​បងប្អូន​ស្រី​ធ្វើ​ ​មិនមែន​ពួក​មិត្ត​ ​និង​អាមាត្យ​ធ្វើ​ ​មិនមែន​ពួក​ញាតិ​ ​និង​សាលោហិត​ធ្វើ​ ​មិនមែន​ពួក​ទេវតា​ធ្វើ​ ​មិនមែន​ពួក​សមណៈ​ ​និង​ព្រាហ្មណ៍​ធ្វើ​ទេ​ ​អំពើអាក្រក់​នោះ​ ​អ្នកឯង​ធ្វើជា​ប្រាកដ​ ​អ្នក​នឹង​ទទួលផល​ ​នៃ​អំពើអាក្រក់​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​យមរាជ​ ​ដេញដោល​ ​ចោទ​សាកសួរ​ទេវទូត​ ​ទី២​ ​ចំពោះ​បុរស​នោះ​ហើយ​ ​ក៏​ដេញដោល​ ​ចោទ​សាកសួរ​ទេវទូត​ ​ទី៣​ ​ថា​ ​ម្នាល​បុរស​ដ៏​ចំរើន​ ​អ្នក​បានឃើញ​ទេវទូត​ ​ទី៣​ ​កើត​ប្រាកដ​ ​ក្នុង​ពួក​មនុស្ស​ខ្លះ​ឬទេ​។​ ​
ថយ | ទំព័រទី ៩៥ | បន្ទាប់