​មិនមែន​បិតា​ធ្វើ​ ​មិនមែន​បងប្អូន​ប្រុស​ធ្វើ​ ​មិនមែន​បងប្អូន​ស្រី​ធ្វើ​ ​មិនមែន​ពួក​មិត្ត​ ​និង​អាមាត្យ​ធ្វើ​ ​មិនមែន​ពួក​ញាតិ​ ​និង​សាលោហិត​ធ្វើ​ ​មិនមែន​ពួក​ទេវតា​ធ្វើ​ ​មិនមែន​ពួក​សមណៈ​ ​ព្រាហ្មណ៍​ធ្វើ​ទេ​ ​ប្រាកដជា​អ្នកឯង​ ​ធ្វើអំពើ​អាក្រក់​នោះ​ ​អ្នកឯង​នឹង​ទទួលយក​ផល​ ​នៃ​អំពើអាក្រក់​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​យមរាជ​ ​ដេញដោល​ ​ចោទ​សាកសួរ​ទេវទូត​ ​ទី៣​ ​ហើយ​ ​ក៏​ស្ងៀម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​និរយបាល​ ​ធ្វើ​កម្ម​ករណ៍​ ​ដែល​ហៅថា​ ​ចំណង៥ប្រការ​ ​ចំពោះ​បុរស​នោះ​ ​គឺ​បោះដែកគោល​ដ៏​ក្ដៅ​ ​ទៅត្រង់​ដៃ​ ​បោះដែកគោល​ដ៏​ក្ដៅ​ ​ទៅត្រង់​ដៃ​ទី២បោះដែកគោល​ដ៏​ក្ដៅ​ ​ទៅត្រង់​ជើង​ ​បោះដែកគោល​ដ៏​ក្ដៅ​ ​ទៅត្រង់​ជើង​ទីពីរ​បោះដែកគោល​ដ៏​ក្ដៅ​ ​ត្រង់​កណ្ដាល​ទ្រូង​។​ ​បុរស​នោះ​ ​ទទួល​វេទនា​ដ៏​ក្លា​ ​ក្ដៅក្រហាយ​ ​ក្នុង​នរក​នោះ​ ​អំពើអាក្រក់​នោះ​មិនទាន់​អស់​ ​ដរាបណា​ ​មិនទាន់​ធ្វើ​មរណកាល​ ​ដរាប​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​និរយបាល​ ​ផ្ដេក​បុរស​នោះ​ ​ចាំង​ដោយ​ដឹង​ទាំងឡាយ​។​ ​
ថយ | ទំព័រទី ៩៧ | បន្ទាប់