សុត្តន្ត​បិដក​ ​
​អង្គុត្តរ​និកាយ​ ​តិក​និបាត​ ​
​ទុតិយភាគ​


​សូម​នមស្ការ​ព្រះមានព្រះភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ព្រះអង្គ​នោះ​។​

​បឋម​បណ្ណា​សក​ ​ពាល​វគ្គ​

 ​[​១​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សម្រេច​ឥរិយាបថ​ ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​គហបតី​ ​ជិត​ក្រុង​សាវត្ថី​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ទីនោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ទទួល​តប​ព្រះពុទ្ធដីកា​ ​របស់​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភ័យ​ទាំងឡាយ​ណាមួយ​ ​កើតឡើង​ ​ភ័យ​ទាំងអស់​នោះ​ ​តែង​កើតអំពី​ជនពាល​ ​មិនមែន​កើតអំពី​បណ្ឌិត​ទេ​ ​ឧបទ្រព​ ​(​ចង្រៃ​)​ ​ទាំងឡាយ​ណាមួយ​កើតឡើង​ ​ឧបទ្រព​ទាំងអស់​នោះ​ ​តែង​កើតឡើង​អំពី​ជនពាល​ ​មិនមែន​កើតអំពី​បណ្ឌិត​ទេ​ ​ឧបស័គ្គ​ ​(​សេចក្ដី​ទើសទាក់​)​ ​ទាំងឡាយ​ណាមួយ​ ​កើតឡើង​ ​ឧបស័គ្គ​ទាំងអស់​នោះ​ ​តែង​កើតឡើង​អំពី​ជនពាល​ ​មិនមែន​កើតអំពី​បណ្ឌិត​ឡើយ​។​ ​
ទំព័រទី ១ | បន្ទាប់