​ចូឡ​វគ្គ​


 [​៤២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កុលបុត្រ​មាន​សទ្ធា​ ​រមែង​បានបុណ្យ​ច្រើន​ ​ព្រោះ​មាន​របស់​ ​៣​ ​ក្នុង​ទី​ចំពោះមុខ​។​ ​របស់​ ​៣​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កុលបុត្រ​មាន​សទ្ធា​ ​រមែង​បានបុណ្យ​ច្រើន​ ​ព្រោះ​មាន​សទ្ធា​ ​ក្នុង​ទី​ចំពោះមុខ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កុលបុត្រ​មាន​សទ្ធា​ ​រមែង​បានបុណ្យ​ច្រើន​ ​ព្រោះ​មាន​ទេយ្យធម៌​ ​ក្នុង​ទី​ចំពោះមុខ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កុលបុត្រ​មាន​សទ្ធា​ ​រមែង​បានបុណ្យ​ច្រើន​ ​ព្រោះ​មាន​ទក្ខិណេយ្យ​បុគ្គល​ ​ក្នុង​ទី​ចំពោះមុខ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កុលបុត្រ​មាន​សទ្ធា​ ​តែង​បានបុណ្យ​ច្រើន​ ​ព្រោះ​មាន​របស់៣នេះឯង​ ​ក្នុង​ទី​ចំពោះមុខ​។​ ​
 [​៤៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មាន​សទ្ធា​ជ្រះថ្លា​ ​បណ្ឌិត​ត្រូវ​ដឹង​ដោយហេតុ៣យ៉ាង​។​ ​ហេតុ៣​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​បុគ្គល​នោះ​ ​ចង់​ឃើញ​បុគ្គល​មាន​សីល​ ​១​ ​ចង់​ស្ដាប់​ព្រះ​សទ្ធម្ម​ ​១​ ​មានចិត្ត​ប្រាសចាក​សេចក្ដី​កំណាញ់​ជា​មន្ទិល​ ​នៅ​គ្រប់គ្រង​ផ្ទះ​ ​មានការ​លះ​រួចហើយ​ ​មានដៃ​លាង​ហើយ​ ​ត្រេកអរ​ ​ក្នុង​ការ​លះ​ ​ជា​អ្នក​គួរ​ដល់​ស្មូម​ ​ជា​អ្នក​ត្រេកអរ​ ​ក្នុង​ការ​ឲ្យ​ ​និង​ការចែក​រំលែក១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មាន​សទ្ធា​ជ្រះថ្លា​ ​បណ្ឌិត​ត្រូវ​ដឹង​ ​ដោយហេតុ៣​ ​យ៉ាងនេះ​។
ថយ | ទំព័រទី ១២០ | បន្ទាប់