​ទុ​តិ​យ​បណ្ណា​សក​
​ព្រាហ្មណ​វគ្គ​


 [​៥៣​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​មាន​ព្រាហ្មណ៍២​ ​នាក់​ ​ជរា​ ​មាន​វ័យ​ចំរើន​ ​ចាស់​ ​មាន​វ័យ​កន្លង​ ​ចូល​ដល់​បច្ឆិមវ័យ​ ​តាំងពី​កើតមក​បាន​ ​១២០​ ​ឆ្នាំ​ហើយ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​រាក់ទាក់​ ​ជាមួយនឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រាក់ទាក់​ ​និង​ពាក្យ​គួរ​ឭក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រាហ្មណ៍​ទាំងនោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​យើងខ្ញុំ​ជា​ព្រាហ្មណ៍​ ​ជរា​ ​មាន​វ័យ​ចំរើន​ហើយ​ ​ចាស់​ ​កន្លង​វ័យ​ចូល​ដល់​បច្ឆិមវ័យ​តាំងពី​កើតមក​បាន​ ​១២០​ ​ឆ្នាំ​ហើយ​ ​តែ​យើងខ្ញុំ​ទាំងនោះ​ ​មិនបាន​ធ្វើ​សេចក្ដីល្អ​ ​មិនបាន​ធ្វើកុសល​ ​មិនបាន​ធ្វើ​ទីពឹង​ ​ដើម្បី​ការពារ​ភ័យ​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ទូន្មាន​យើងខ្ញុំ​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ប្រៀនប្រដៅ​ពួក​យើងខ្ញុំ​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សុខ​ ​ដល់​យើងខ្ញុំ​ ​អស់​កាលយូរ​។​ ​
ថយ | ទំព័រទី ១៣២ | បន្ទាប់