​មហាវគ្គ​


 [​៦៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លទ្ធិ​នៃ​តិរ្ថិយ​ ​មាន៣​ ​យ៉ាងដែល​ពួក​បណ្ឌិត​សាក​សួរ​រឿយ​ៗ​ ​ដេញ​ដោល​រឿយ​ៗ​ ​ប្រដៅ​រឿយ​ៗ​ ​ប្រព្រឹត្តទៅ​តាម​នូវ​បរម្បរា​ចារ្យ​ ​ហើយ​តាំងនៅ​ក្នុង​អកិរិយ​មតិ​។​ ​លទ្ធិ​នៃ​តិរ្ថិយ​ ​៣យ៉ាង​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណព្រាហ្មណ៍​មួយ​ពួក​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​បុរស​បុគ្គល​នេះ​ ​ទទួល​នូវ​អារម្មណ៍​ណាមួយ​ ​ជា​សុខ​ ​ឬ​ជា​ទុក្ខ​ ​ឬមិន​មែន​ទុក្ខ​ ​មិនមែន​សុខ​ ​អារម្មណ៍​ទាំងអស់​នោះ​ ​(​ដែល​បុគ្គល​បាន​ទទួល​ហើយ​ ​)​ ​ព្រោះហេតុតែ​អំពើ​ដែលគេ​បាន​ធ្វើ​ហើយ​ ​ក្នុង​កាលមុន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណព្រាហ្មណ៍​មួយ​ពួក​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​ ​យ៉ាងនេះ​ ​ថា​ ​បុរស​បុគ្គល​នេះ​ ​ទទួល​នូវ​អារម្មណ៍​ណាមួយ​ ​ជា​សុខ​ ​ឬ​ជា​ទុក្ខ​ ​ឬមិន​មែន​ទុក្ខ​ ​មិនមែន​សុខ​ ​អារម្មណ៍​ទាំងអស់​នោះ​ ​(​ដែល​បុគ្គល​ទទួល​ហើយ​ ​)​ ​ព្រោះហេតុតែ​ព្រះឥសូរ​បាន​តាក់តែង​មក​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណព្រាហ្មណ៍​មួយ​ពួក​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​បុរស​បុគ្គល​នេះ​ ​ទទួល​នូវ​អារម្មណ៍​ណាមួយ​ ​ជា​សុខ​ ​ឬ​ជា​ទុក្ខ​ ​ឬមិន​មែន​ទុក្ខ​ ​មិនមែន​សុខ​ ​អារម្មណ៍​ទាំងអស់​នោះ​ ​(​ដែល​បុគ្គល​បាន​ទទួល​ហើយ​)​ ​ព្រោះ​មិន​មានហេតុ​ ​មិន​មាន​បច្ច័យ​។​ ​
ថយ | ទំព័រទី ១៧៩ | បន្ទាប់