​អានន្ទ​វគ្គ​


 [​៧៣​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ ​ឆ​ន្ន​បរិ​ព្វា​ជ​ក​ ​ចូល​ទៅ​រក​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​រាក់ទាក់​ ​ជាមួយនឹង​ព្រះ​ ​អានន្ទ​ដ៏​មាន​អាយុ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រាក់ទាក់​ ​និង​ពាក្យ​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ឆ​ន្ន​បរិ​ព្វា​ជ​ក​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​និយាយ​នឹង​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ដូច្នេះ​ថា​ ​នែ​អាវុសោ​អានន្ទ​ ​លោក​បញ្ញត្ត​ការ​លះបង់​រាគៈ​ ​បញ្ញត្ត​ការ​លះបង់​ទោសៈ​ ​បញ្ញត្ត​ការ​លះបង់​មោហៈ​។​ ​ម្នាល​អាវុសោ​ ​យើង​សោត​ ​ក៏​បញ្ញត្ត​ការ​លះបង់​រាគៈ​ ​បញ្ញត្ត​ការ​លះបង់​ទោសៈ​ ​បញ្ញត្ត​ការ​លះបង់​មោហៈ​ដែរ​។​ ​ម្នាល​អាវុសោ​ ​តែថា​លោក​ឃើញ​ទោស​ ​ក្នុង​រាគៈ​ដូចម្ដេច​ ​បាន​ជា​បញ្ញត្ត​ការ​លះបង់​រាគៈ​ ​ឃើញ​ទោស​ ​ក្នុង​មោហៈ​ដូចម្ដេច​ ​បាន​ជា​បញ្ញត្ត​ការ​លះបង់​ទោសៈ​ ​ឃើញ​ទោស​ ​ក្នុង​មោហៈ​ដូចម្ដេច​ ​បាន​ជា​បញ្ញត្ត​ការ​លះបង់​មោហៈ​។​ ​ម្នាល​អាវុសោ​ ​បុគ្គល​អ្នក​ត្រេកត្រអាល​ ​
ថយ | ទំព័រទី ២៨៥ | បន្ទាប់