​លោណ​ផល​វគ្គ​


 [​៩៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ករណីយកិច្ច​ ​ប្រព្រឹត្តទៅ​យ៉ាង​រួសរាន់​ ​របស់​កស្ស​ក​គហបតី​ ​(​គហបតី​អ្នក​ភ្ជួរ​រាស់​)​ ​នេះ​ ​មាន​ ​៣យ៉ាង​។​ ​ករណីយកិច្ច​ ​៣​ ​យ៉ាង​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កស្ស​ក​គហបតី​ ​ក្នុង​លោក​នេះ​ ​ភ្ជួរ​រាស់ស្រែ​ឲ្យ​រាប​ ​ឲ្យ​ល្អិតល្អ​ ​យ៉ាង​ប្រញាប់​ ​១​ ​លុះ​ភ្ជួរ​រាស់ស្រែ​ ​រាប​ល្អិតល្អ​ ​យ៉ាង​ប្រញាប់​ហើយ​ ​ក៏​ព្រោះ​ពូជ​យ៉ាង​ប្រញាប់​ ​១​ ​លុះ​ព្រោះ​ពូជ​ ​យ៉ាង​ប្រញាប់​ហើយ​ ​ក៏​បញ្ចូល​ទឹក​ខ្លះ​ ​បញ្ចេញ​ទឹក​ខ្លះ​ ​យ៉ាង​ប្រញាប់​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ករណីយកិច្ច​ ​យ៉ាង​រួសរាន់​ ​របស់​កស្ស​ក​គហបតី​ ​មាន៣​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កស្ស​ក​គហបតី​នោះ​ ​មិន​មាន​ឫទ្ធិ​ ​មិន​មាន​អានុភាព​ ​(​បង្គាប់បញ្ជា​)​ ​ស្រូវ​នោះ​ថា​ ​សូមឲ្យ​ស្រូវ​ទាំងឡាយ​ ​របស់​អាត្មាអញ​ ​លូតលាស់​ក្នុងថ្ងៃនេះ​ ​មាន​បង្ហើម​ក្នុង​ថ្ងៃស្អែក​ ​ទុំ​ក្នុង​ថ្ងៃខានស្អែក​ ​ដូច្នេះ​បាន​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះតែ​ដល់​វេលា​ ​ទើប​ស្រូវ​ទាំងនោះ​
ថយ | ទំព័រទី ៣៤៦ | បន្ទាប់