[​១១៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល៣​ ​ពួក​នេះ​ ​រមែង​មាននៅ​ក្នុង​លោក​។​ ​បុគ្គល៣​ ​ពួក​ ​ដូចម្ដេច​ខ្លះ​។​ ​គឺ​សុ​ប្ប​មេយ្យ​បុគ្គល​ ​(​បុគ្គល​ដែលគេ​ប្រមាណ​ដោយ​ងាយ​)​ ​១​ ​ទុ​ប្ប​មេយ្យ​បុគ្គល​ ​(​បុគ្គល​ដែលគេ​ប្រមាណ​ដោយ​ក្រ​)​ ​១​ ​អប្បមេយ្យ​បុគ្គល​ ​(​បុគ្គល​ដែលគេ​ប្រមាណ​មិនបាន​)​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សុ​ប្ប​មេយ្យ​បុគ្គល​ ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកលើ​ក​កំពល់​ ​ឆ្មើងឆ្មៃ​ ​រពើត​ ​រពើង​ ​មាត់រឹង​ ​និយាយ​ប៉ប៉ាច់​ប៉ប៉ោច​ ​ភ្លេចស្មារតី​ ​មិនដឹង​ខ្លួន​ ​មានចិត្ត​មិន​នឹងធឹង​ ​មានចិត្ត​ប្រែប្រួល​ ​មាន​ឥន្រ្ទិយ​បើកចំហ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សុ​ប្ប​មេយ្យ​បុគ្គល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ទុ​ប្ប​មេយ្យ​បុគ្គល​ ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​មិន​លើក​កំពស់​ ​មិន​ឆ្មើងឆ្មៃ​ ​មិន​រពើតរពើង​ ​មិន​មាន​មាត់រឹង​ ​មិន​និយាយ​ប៉ប៉ាច់​ប៉ប៉ោច​ ​ដំ​កល់​ស្មារតី​ ​ដឹងខ្លួន​ ​មានចិត្ត​នឹងធឹង​ ​មានចិត្ត​មាន​អារម្មណ៍​តែមួយ​ ​សង្រួម​ឥន្រ្ទិយ​ល្អ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ទុ​ប្ប​មេយ្យ​បុគ្គល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អប្បមេយ្យ​បុគ្គល​ ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គឺ​បាន​ដល់​ភិក្ខុ​ ​ជា​អរហំ​ ​ខីណាស្រព​ ​ក្នុង​ធម្មវិន័យ​នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​អប្បមេយ្យ​បុគ្គល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​៣​ ​ពួក​នេះឯង​ ​រមែង​មាននៅ​ក្នុង​លោក​។​
ថយ | ទំព័រទី ៤០៩ | បន្ទាប់