​គឺ​កា​យស​ក្ខិ​ ​១​ ​ទិដ្ឋិ​ប្ប​ត្ត​ ​១​ ​សទ្ធា​វិមុត្ត​ ​១​។​ ​ម្នាល​អាវុសោ​ ​បុគ្គល៣ពួក​នេះ​ ​រមែង​មាននៅ​ក្នុង​លោក​។​ ​ម្នាល​អាវុសោ​ ​បណ្ដា​បុគ្គល៣ពួក​នេះ​ ​បុគ្គល​ណា​ ​ជា​សទ្ធា​វិមុត្ត​ ​បុគ្គល​ទាំង៣ពួក​នេះ​ ​បុគ្គល​នេះ​ ​ល្អ​ជាង​ ​និង​ឧត្ដម​ជាង​ ​រមែង​គាប់ចិត្ត​ខ្ញុំ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​អាវុសោ​ ​ដ្បិតថា​ ​សទ្ធិន្រ្ទិយ​របស់​បុគ្គល​នេះ​ ​មាន​ប្រមាណ​ច្រើនក្រៃពេក​។​ ​លំដាប់នោះ​ឯង​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​បាន​ពោល​នឹង​ព្រះ​មហា​កោ​ដ្ឋិ​តៈ​ដ៏​មាន​អាយុ​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ ​កោ​ដ្ឋិ​តៈ​ ​បុគ្គល៣ពួក​នេះ​ ​រមែង​មាននៅ​ក្នុង​លោក​។​ ​បុគ្គល៣ពួក​ ​តើ​ដូចម្ដេច​។​ ​គឺ​កា​យស​ក្ខិ​ ​១​ ​ទិដ្ឋិ​ប្ប​ត្ត​ ​១​ ​សទ្ធា​វិមុត្ត​ ​១​។​ ​ម្នាល​អាវុសោ​ ​បុគ្គល៣​ ​ពួក​នេះឯង​ ​រមែង​មាននៅ​ក្នុង​លោក​។​ ​ម្នាល​អាវុសោ​ ​បណ្ដា​បុគ្គល៣ពួក​នេះ​ ​បុគ្គល​ដូចម្ដេច​ ​ដែល​ល្អ​ជាងគេ​ ​និង​ឧត្ដម​ជាងគេ​ ​ដែល​គាប់ចិត្ត​លោក​។​ ​ម្នាល​អាវុសោ​ ​សារីបុត្ត​ ​បុគ្គល៣​ ​ពួក​នេះ​ ​រមែង​មាននៅ​ក្នុង​លោក​។​
ថយ | ទំព័រទី ៤២ | បន្ទាប់