កុសិ​នារ​វគ្គ​


 [​១២៥​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ដងព្រៃ​ឈ្មោះ​ពលិ​ហរ​ណៈ​(​១​)​ ​ជិត​ក្រុង​កុសិនារា​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ព្រះពុទ្ធដីកា​ ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចូល​ទៅ​នៅ​អាស្រ័យ​នឹង​ស្រុក​ ​ឬ​និគម​ណាមួយ​។​ ​ឯ​គហបតិ​ ​ឬ​គហបតិ​បុត្រ​ ​ចូល​ទៅ​រក​ភិក្ខុ​នោះ​ ​និមន្ត​ដោយ​ភត្ត​ ​ដើម្បី​ឆាន់​ក្នុង​ថ្ងៃស្អែក​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​ចង់​ឆាន់​ ​ក៏​ទទួល​និមន្ត​។​ ​លុះ​កន្លង​រាត្រី​នោះ​ទៅ​ ​ភិក្ខុ​នោះ​ ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​វេលា​ព្រឹក​ ​រួច​ចូល​ទៅកាន់​លំនៅ​គហបតី​ ​ឬ​គហបតិ​បុត្រ​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​អង្គុយ​លើ​អាសនៈ​ ​ដែលគេ​ក្រាល​បម្រុងទុក​។​ ​គហបតិ​ ​ឬ​គហបតិ​បុត្រ​នោះ​ ​ក៏​និមន្ត​ភិក្ខុ​នោះ​ ​ឲ្យ​ឆាន់​ឆ្អែត​ស្កប់ស្កល់​ ​ដោយ​ខាទនីយ​ ​ភោជនីយាហារ​ ​ដ៏​ផ្ចិតផ្ចង់​ដោយដៃ​ខ្លួនឯង​។​ ​ភិក្ខុ​នោះ​ ​មាន​សេចក្ដី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ប្រពៃ​ណាស់​ហ្ន៎​ ​
​(​១​)​ ​ព្រៃ​ជា​កន្លែង​ដែល​មហាជន​នាំ​គ្រឿងបូជា​ ​ទៅ​បូជា​ពួកភូត​បិសាច​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៤២៩ | បន្ទាប់