យោធា​ជីវ​វគ្គ​


 [​១៣៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យោធា​ជីវៈ​ ​(​ ​អ្នក​រស់នៅ​ដោយ​ឋានៈ​ជា​ទាហាន​ ​)​ ​ប្រកបដោយ​អង្គ​ ​៣​ ​ទើប​គួរ​ជា​យោធា​ជីវៈ​ ​របស់​ព្រះរាជា​ ​អ្នកបម្រើ​របស់​ព្រះរាជា​ ​ដល់​នូវ​ការរាប់​ថា​ ​ជា​អង្គ​(​១​)​ ​របស់​ព្រះរាជា​។​ ​ប្រកបដោយ​អង្គ​ ​៣​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យោធា​ជីវៈ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​បាញ់​បាន​ឆ្ងាយ​ ​១​ ​ជា​អ្នក​បាញ់​មិន​ខុស​ ​១​ ​ជា​អ្នក​ទំ​លាយ​គំ​នរ​ធំៗ​(​២​)​ ​បាន​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យោធា​ជីវៈ​ ​ប្រកបដោយ​អង្គ​ ​៣​ ​នេះឯង​ ​ទើប​គួរ​ជា​របស់​ព្រះរាជា​ ​ជា​អ្ន​ក​បម្រី​នៃ​ព្រះរាជា​ ​ដល់​នូវ​ការរាប់​ថា​ ​ជា​អង្គ​របស់​ព្រះរាជា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំណែក​ភិក្ខុ​ ​ប្រកបដោយ​ធម៌៣​ ​យ៉ាង​ ​ទើប​ជា​អ្នក​គួរ​ទទួល​នូវ​ទាន​ ​ដែលគេ​នាំមក​បូជា​។​ ​បេ​។​ ​ជា​ស្រែបុណ្យ​ដ៏​ប្រសើរ​ ​របស់​សត្វលោក​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ប្រកបដោយ​ធម៌​​៣​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​បាញ់​បាន​ឆ្ងាយ​ ​១​ ​ជា​អ្នក​បាញ់​មិន​ខុស​ ​១​ ​ជា​អ្នក​ទំ​លាយ​គំ​នរ​ធំៗ​បាន១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​ ​ជា​អ្នក​បាញ់​បាន​ឆ្ងាយ​ ​តើ​ដូចម្តេច​។​ ​
​(​១​)​ ​ទុកដូចជា​អវយវៈ​ ​គឺ​ព្រះ​ហស្ថ​ ​ទាំង២​ ​ព្រះបាទ​ ​ទាំង២​ ​របស់​ស្តេច​។​ ​(​២​)​ ​ទំ​លាយ​នូវ​កងទ័ព​ ​មាន​អាវុធយុទ្ធភណ្ឌ​ ​ច្រើន​សង្កាត់​ ​ច្រើន​ស្រទាប់​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៤៥៣ | បន្ទាប់