ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​ទំ​លាយ​គំ​នរ​ធំៗ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៣​ ​យ៉ាងនេះ​ឯង​ ​ទើប​ជា​អ្នក​គួរ​ទទួល​នូវ​ទាន​ ​ដែល​បុគ្គល​នាំមក​បូជា​។​ ​បេ​។​ ​ជា​ស្រែបុណ្យ​ដ៏​ប្រសើរ​ ​របស់​សត្វលោក​។​ ​
 [​១៣៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បរិសទ្យ​នេះ​ ​មាន​ ​៣​ ​ពួក​។​ ​បរិសទ្យ​ ​៣​ ​ពួក​ ​គឺ​អ្វីខ្លះ​។​ ​គឺ​បរិសទ្យ​ ​ដែល​សិក្សា​ផ្តេសផ្តាស​(​១​)​ ​១​ ​បរិសទ្យ​ ​ដែល​សាកសួរ​រួច​ ​ទើប​សិក្សា​ ​១​ ​បរិសទ្យ​ ​ដែល​សិក្សា​តាម​កំណត់​(​២​)​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បរិសទ្យ​ ​មាន​ ​៣​ ​ពួក​នេះឯង​។​ ​
 [​១៣៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មិត្ត​ប្រកបដោយ​អង្គ​ ​៣​ ​គួរ​សេពគប់​។​ ​ប្រកបដោយ​អង្គ​ ​៣​ ​គឺ​អ្វីខ្លះ​។​ ​គឺ​មិត្ត​ឲ្យ​វត្ថុ​ ​ដែលគេ​ឲ្យបាន​ដោយ​ក្រ​ ​១​ ​ធ្វើ​នូវ​អំពើ​ ​ដែលគេ​ធ្វើ​បាន​ដោយ​ក្រ​ ​១​ ​អត់ធន់​នូវ​ហេតុ​ ​ដែលគេ​អត់ធន់​បាន​ដោយ​ក្រ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មិត្ត​ប្រកបដោយ​អង្គ​ ​៣នេះឯង​ ​គួរ​សេពគប់​។​
​(​១​)​ ​បាន​ដល់​បរិសទ្យ​ ​ដែល​មិន​សាកសួរ​ជាមុន​ ​ស្រាប់តែ​ប្រតិបត្តិ​តែម្តង​។​ ​(​២​)​ ​បាន​ដល់​បរិសទ្យ​ ​ដែល​ដឹង​ប្រមាណ​ ​ហើយ​ប្រតិបត្តិ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៤៥៦ | បន្ទាប់