មង្គលវគ្គ
[១៤៨] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៣ យ៉ាង រមែងទៅកើតក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ប្រកបដោយធម៌៣ យ៉ាង គឺអ្វីខ្លះ។ គឺប្រកបដោយកាយកម្ម ជាអកុសល ១ វចីកម្ម ជាអកុសល ១ មនោកម្ម ជាអកុសល១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៣ យ៉ាងនេះឯង រមែងទៅកើតក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ម្នាលភិក្ខុទំាងឡាយ បុគ្គលប្រកបដោយធម៌ ៣ យ៉ាង រមែងទៅកើតក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅដំកល់ទុក។ ប្រកបដោយធម៌ ៣ យ៉ាង គឺអ្វីខ្លះ។ គឺប្រកបដោយកាយកម្ម ជាកុសល ១ វចីកម្ម ជាកុសល ១ មនោកម្ម ជាកុសល ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៣ យ៉ាងនេះឯង រមែងទៅកើតក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅដំកល់ទុក។
[១៤៩] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌៣ យ៉ាង។ បេ។ គឺកាយកម្ម ប្រកបដោយទោស ១ វចីកម្ម ប្រកបដោយទោស ១ មនោកម្ម ប្រកបដោយទោស ១។ បេ។ គឺ កាយកម្ម មិនមានទោស ១ វចីកម្ម មិនមានទោស ១ មនោកម្ម មិនមានទោស ១។បេ។