​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រឿង​ណា​ ​ជា​ទោស​របស់​បុគ្គល​ដទៃ​ ​សប្បុរស​ក្នុង​លោក​នេះ​ ​បើទុកជា​មាន​គេ​សួរ​ ​ក៏​មិន​ប្រាប់​រឿង​នោះ​ ​ឲ្យ​ប្រាកដ​ឡើង​។​ ​នឹង​ពោល​ទៅ​ថ្វី​ ​ដល់​រឿង​ដែលគេ​មិន​សួរ​។​ ​ចំណែកខាង​សប្បុរស​ ​ដែលគេ​សួរ​ ​គេ​នាំមក​ដើម្បី​ចោទសួរ​ ​ក៏​ពោលទោស​ ​របស់​បុគ្គល​ដទៃ​ ​ដោយ​មិន​ពិស្តារ​ ​មិន​ពេញលេញ​ ​ឲ្យឆាប់​អស់​ ​ឲ្យឆាប់​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នកប្រាជ្ញ​គប្បី​ដឹង​ដំណើរ​នុ៎ះ​ថា​ ​អ្នកនេះ​ជា​សប្បុរស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​រឿង​ណា​ ​ដែល​ជា​គុណ​ ​របស់​បុគ្គល​ដទៃ​ ​សប្បុរស​ ​ទុកជា​គេ​មិន​សួរ​ ​ក៏​ប្រាប់​រឿង​នោះ​ ​ឲ្យ​ប្រាកដ​ឡើង​។​ ​នឹង​បាច់​ពោល​ទៅ​ថ្វី​ ​ដល់​រឿង​ដែលគេ​សួរ​។​ ​ចំណែកខាង​សប្បុរស​ ​ដែលគេ​សួរ​ ​គេ​នាំមក​ដើម្បី​ចោទសួរ​ ​ក៏​ពោល​គុណ​ ​របស់​បុគ្គល​ដទៃ​ ​ឲ្យ​ពិស្តារ​ ​ឲ្យ​ពេញលេញ​ ​មិន​ចេះ​អស់​ ​មិន​ចេះ​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នកប្រាជ្ញ​គប្បី​ដឹង​ដំណើរ​នុ៎ះ​ថា​ ​អ្នកនេះ​ជា​សប្បុរស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​រឿង​ណា​ ​ជា​ទោស​របស់​ខ្លួន​ ​សប្បុរស​ទុកជា​គេ​មិន​សួរ​ ​ក៏​ប្រាប់​ ​រឿង​នោះ​ ​ឲ្យ​ប្រាកដ​ឡើង​។​ ​នឹង​បាច់​ពោល​ទៅ​ថ្វី​ ​
ថយ | ទំព័រទី ១៩២ | បន្ទាប់