​ដល់​រឿង​ដែលគេ​សួរ​។​ ​មួយទៀត​ ​សប្បុរស​ ​ដែលគេ​សួរ​ ​គេ​នាំមក​ដើម្បី​ចោទសួរ​ ​ក៏​ពោលទោស​ ​របស់​ខ្លួន​ឲ្យ​ពិស្តារ​ ​ឲ្យ​ពេញលេញ​ ​មិន​ចេះ​អស់​ ​មិន​ចេះ​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នកប្រាជ្ញ​គប្បី​ដឹង​ដំណើរ​នុ៎ះ​ថា​ ​អ្នកនេះ​ជា​សប្បុរស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំណែកខាង​ឯ​រឿង​ណា​ ​ជា​គុណ​របស់​ខ្លួន​ ​សប្បុរស​ ​ទុកជា​គេ​សួរ​ ​ក៏​មិន​ប្រាប់​រឿង​នោះ​ ​ឲ្យ​ប្រាកដ​ឡើង​។​ ​នឹង​បាច់​ពោល​ទៅ​ថ្វី​ ​ដល់​រឿង​ដែលគេ​មិន​សួរ​។​ ​មួយវិញទៀត​ ​សប្បុរស​ដែលគេ​សួរ​ ​គេ​នាំមក​ដើម្បី​ចោទសួរ​ ​ក៏​ពោល​គុណ​ ​របស់​ខ្លួន​ដោយ​សេចក្តី​មិន​ពិស្តារ​ ​មិន​ឲ្យ​ពេញលេញ​ ​ឲ្យឆាប់​អស់​ ​ឲ្យឆាប់​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នកប្រាជ្ញ​ ​គប្បី​ដឹង​ដំណើរ​នុ៎ះ​ថា​ ​អ្នកនេះ​ជា​សប្បុរស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​ប្រកបដោយ​ធម៌​ ​៤​ ​ប្រការ​នេះ​ ​អ្នកប្រាជ្ញ​គប្បី​ដឹង​ថា​ជា​សប្បុរស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ស្រ្តី​មានគូស្រករ​ ​ដែលគេ​នាំមក​ ​ក្នុង​វេលា​យប់​ណា​ ​ឬ​ថ្ងៃណា​ ​វេលា​នោះ​ ​ស្រ្តី​នោះ​ ​ក៏​តាំង​ហិរិ​ ​និង​ឱត្តប្បៈ​ ​ដ៏​មាំមួន​ ​ទៅ​រក​ម្តាយ​កេ្ម​ក​ផង​ ​ឪ​ពុក​កេ្ម​ក​ផង​ ​ប្តី​ផង​ ​ដោយហោចទៅ​ ​សូម្បី​ចំពោះ​ពួក​បុរស​ ​ជា​ទាសកម្មករ​ ​សម័យ​ក្រោយមក​ ​ស្រ្តី​នោះ​ ​អាស្រ័យ​ការ​នៅ​រួមសំវាស​ហើយ​ ​និយាយ​យ៉ាងនេះ​ ​នឹង​ម្តាយ​កេ្ម​ក​ ​
ថយ | ទំព័រទី ១៩៣ | បន្ទាប់