​ឪ​ពុក​កេ្ម​ក​ ​និង​ប្តី​ថា​ ​សូមអ្នក​ទាំងឡាយ​ ​ចៀសចេញ​ទៅ​ ​សូមអ្នក​ទាំងឡាយ​ ​ដឹងការ​ងារ​អ្វី​ ​ៗ​ ​ចុះ​ ​មាន​ឧបមា​យ៉ាងណា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ពួក​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​ក៏​មាន​ឧបមេយ្យ​ ​ដូច្នោះ​ដែរ​ ​គឺ​បាន​ចេញ​ចាក​ផ្ទះ​ ​ចូលកាន់​ផ្នួស​ ​ក្នុង​ពេលយប់​ ​ឬ​ថ្ងៃណា​ហើយ​ ​វេលា​នោះ​ ​ភិក្ខុ​នោះ​ ​តាំង​ហិរិ​ ​និង​ឱត្តប្បៈ​ ​ដ៏​មាំមួន​ ​ទៅ​រក​ពួក​ភិក្ខុ​ ​ភិក្ខុនី​ ​ឧបាសក​ ​ឧបាសិកា​ ​ដោយហោចទៅ​ ​សូម្បី​ពួក​អារាមិកជន​ ​គឺ​អ្នកធ្វើការ​ក្នុង​អារាម​ ​និង​សមណុទ្ទេស​ ​(​សាមណេរ​)​ ​សម័យ​ក្រោយមក​ ​ភិក្ខុ​នោះ​ ​អាស្រ័យ​ការ​នៅ​រួបរួម​គ្នា​ ​ទើប​និយាយ​ ​យ៉ាងនេះ​ ​នឹង​អាចារ្យ​ខ្លះ​ ​ឧបជ្ឈាយ៍​ខ្លះ​ ​ថា​ ​សូម​លោក​ទាំងឡាយ​ ​ចៀសចេញ​ទៅ​ ​សូម​លោក​ទាំងឡាយ​ ​ដឹងការ​ងារ​អ្វី​ ​ៗ​ ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដូច្នោះ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​យ៉ាងនេះ​ថា​ ​យើង​ទាំងឡាយ​ ​នឹង​មានចិត្ត​ស្មើ​ ​ដូចជា​ស្រ្តី​មានគូស្រករ​ ​ដែល​ទើប​មកដល់​ថ្មី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​យ៉ាងនេះ​ចុះ​។​
 [​៧៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ប្រសើរ​នេះ​ ​មាន​ ​៤​ ​ប្រការ​។​ ​ការ​ប្រសើរ​មាន​ ​៤​ ​ប្រការ​ ​ដូចម្តេច​ខ្លះ​។​ ​គឺ​ ​សីល​ប្រសើរ​ ​១​ ​សមាធិ​ប្រសើរ​ ​១​ ​បញ្ញា​ប្រសើរ​ ​១​ ​វិមុត្តិ​ប្រសើរ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ប្រសើរ​ ​មាន​ ​៤​ ​ប្រការ​ ​នេះឯង​។​
ថយ | ទំព័រទី ១៩៤ | បន្ទាប់