​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​សេចក្តី​សង្ស័យ​ ​ឬ​សេចក្តី​រង្កៀសចិត្ត​ ​ក្នុង​ព្រះពុទ្ធ​ក្តី​ ​ព្រះធម៌​ក្តី​ ​ព្រះសង្ឃ​ក្តី​ ​មគ្គ​ក្តី​ ​បដិបទា​ក្តី​ ​មានដល់​ភិក្ខុ​មួយ​រូប​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​សួរ​មក​ចុះ​ ​កុំ​មាន​សេចក្តី​ក្តៅក្រហាយ​ ​ស្តាយក្រោយ​ថា​ ​ព្រះ​សាស្តា​របស់​យើង​ ​គង់នៅ​ក្នុង​ទី​ចំពោះមុខ​ ​ពួក​យើង​មិនបាន​ទូល​សួរ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ចំពោះ​ព្រះ​ភក្រ្ត​សោះ​។​ ​ភិក្ខុ​ទាំងនោះ​ ​នៅ​ស្ងៀម​អស់​វារៈ​ ​ជា​គំរប់​ ​៣​ ​ដង​ទៀត​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​អ្នក​ទាំងឡាយ​ ​មិន​ហ៊ាន​សួរ​ ​ព្រោះ​មាន​សេចក្តី​គោរព​ ​ក្នុង​ព្រះ​សាស្តា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​ភិក្ខុ​ជា​សំឡាញ់​ ​ចូរ​ប្រាប់ភិក្ខុ​ជា​សំឡាញ់​ផងគ្នា​ចុះ​។​ ​កាល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រាស់​យ៉ាងនេះ​ហើយ​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ក៏​នៅ​ស្ងៀម​។​ ​លំដាប់នោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​បាន​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដោយ​ពាក្យ​ដូច្នេះ​ថា​ ​អស្ចារ្យ​ណាស់​ ​ព្រះអង្គ​ ​ចំឡែក​ណាស់​ ​ព្រះអង្គ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​មាន​សេចក្តី​ជ្រះថ្លា​ ​ក្នុង​ពួក​ភិក្ខុ​នេះ​ ​ដោយ​ប្រការ​យ៉ាងនេះ​។​ ​សេចក្តី​សង្ស័យ​ ​ឬ​សេចក្តី​រង្កៀសចិត្ត​ ​ក្នុង​ព្រះពុទ្ធ​ក្តី​ ​ព្រះធម៌​ក្តី​ ​ព្រះសង្ឃ​ក្តី​ ​មគ្គ​ក្តី​ ​បដិបទា​ក្តី​ ​ក្នុង​ពួក​ភិក្ខុ​ទាំងនេះ​ ​មិន​មានដល់​ភិក្ខុ​មួយ​រូប​ឡើយ​។​
ថយ | ទំព័រទី ១៩៦ | បន្ទាប់