​មិន​បរិសុទ្ធ​ ​អំពី​ទាយក​ ​ក៏​មាន​ ​១​ ​ទក្ខិណា​ ​មិន​បរិសុទ្ធ​អំពី​ទាយក​ ​ទាំង​មិន​បរិសុទ្ធ​ ​អំពី​បដិ​គ្គា​ហកៈ​ ​ក៏​មាន​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទក្ខិណា​ ​បរិសុទ្ធ​អំពី​ទាយក​ផង​ ​បរិសុទ្ធ​អំពី​បដិ​គ្គា​ហកៈ​ផង​ ​ក៏​មាន​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ទក្ខិណា​ ​បរិសុទ្ធ​អំពី​ទាយក​ ​មិន​បរិសុទ្ធ​អំពី​បដិ​គ្គា​ហកៈ​ ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទាយក​ក្នុង​សាសនា​នេះ​ ​មាន​សីល​ ​មាន​កល្យាណធម៌​ ​តែ​បដិ​គ្គា​ហកៈ​ ​ជា​អ្នក​ទ្រុស្តសីល​ ​មាន​បាបធម៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យ៉ាងនេះ​ ​ឈ្មោះថា​ ​ទក្ខិណា​ ​បរិសុទ្ធ​អំពី​ទាយក​ ​មិន​បរិសុទ្ធ​អំពី​បដិ​គ្គា​ហកៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ទក្ខិណា​ ​បរិសុទ្ធ​អំពី​បដិ​គ្គា​ហកៈ​ ​មិន​បរិសុទ្ធ​អំពី​ទាយក​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទាយក​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ទ្រុស្តសីល​ ​មាន​បាបធម៌​ ​តែ​បដិ​គ្គា​ហកៈ​ ​ជា​អ្នកមានសីល​ ​មាន​កល្យាណធម៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យ៉ាងនេះ​ឈ្មោះថា​ ​ទក្ខិណា​ ​បរិសុទ្ធ​អំពី​បដិ​គ្គា​ហកៈ​ ​មិន​បរិសុទ្ធ​អំពី​ទាយក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ទក្ខិណា​ ​មិន​បរិសុទ្ធ​អំពី​ទាយក​ ​ទាំង​មិន​បរិសុទ្ធ​អំពី​បដិ​គ្គា​ហកៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទាយក​ក្នុង​សាសនា​នេះ​ ​
ថយ | ទំព័រទី ១៩៩ | បន្ទាប់