​ជា​អ្នក​ទ្រុស្តសីល​ ​មាន​បាបធម៌​ ​ទាំង​បដិ​គ្គា​ហកៈ​ ​ក៏​ជា​អ្នក​ទ្រុស្តសីល​ ​មាន​បាបធម៌​ដែរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យ៉ាងនេះ​ឈ្មោះថា​ ​ទក្ខិណា​ ​មិន​បរិសុទ្ធ​អំពី​ទាយក​ ​ទាំង​មិន​បរិសុទ្ធ​អំពី​បដិ​គ្គា​ហកៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ទក្ខិណា​ ​បរិសុទ្ធ​អំពី​ទាយក​ផង​ ​អំពី​បដិ​គ្គា​ហកៈ​ផង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទាយក​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមាន​ ​សីល​ ​មាន​កល្យាណធម៌​ ​បដិ​គ្គា​ហកៈ​ ​ក៏​ជា​អ្នកមានសីល​ ​មាន​កល្យាណធម៌​ដូចគ្នា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យ៉ាងនេះ​ឈ្មោះថា​ ​ទក្ខិណា​ ​បរិសុទ្ធ​អំពី​ទាយក​ផង​ ​អំពី​បដិ​គ្គា​ហកៈ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទក្ខិណា​វិសុទ្ធិ​ ​មាន​ ​៤​ ​ប្រការ​ប៉ុណ្ណេះ​ឯង​។​
 [​៨០​]​ ​គ្រានោះ​ ​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​គង់​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ ​គង់នៅ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដោយ​ពាក្យ​ដូច្នេះ​ថា​ ​
ថយ | ទំព័រទី ២០០ | បន្ទាប់