​ម្នាល​សារីបុត្រ​ ​មួយទៀត​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ចូល​ទៅ​រក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​ហើយ​បវារណា​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​លោក​ចូរ​ប្រាប់​ដោយ​បច្ច័យ​ចុះ​ ​បុគ្គល​នោះ​ ​បវារណា​ ​ដោយ​បច្ច័យ​ណា​មែន​ ​តែ​ឲ្យ​បច្ច័យ​នោះ​ ​មិន​តាមបំណង​ទេ​ ​បុគ្គល​នោះ​ ​បើ​ច្យុត​អំពី​លោក​នោះ​ទៅ​ ​មក​កើត​ក្នុង​លោក​នេះ​ ​បុគ្គល​នោះ​ ​ប្រកប​ការ​ជំនួញ​ណា​ ​ជំនួញ​របស់​បុគ្គល​នោះ​ ​មិន​មាន​ចំណេញ​ដូច​បំណង​។​ ​ម្នាល​សារីបុត្រ​ ​មួយទៀត​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ចូល​ទៅ​រក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​ហើយ​បវារណា​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​លោក​ចូរ​ប្រាប់​ដោយ​បច្ច័យ​ចុះ​ ​បុគ្គល​នោះ​ ​បវារណា​ ​ដោយ​បច្ច័យ​ណា​ ​ក៏​ឲ្យ​បច្ច័យ​នោះ​ ​តាមបំណង​មែន​ ​បុគ្គល​នោះ​ ​បើ​ច្យុត​អំពី​លោក​នោះ​ទៅ​ ​បាន​មក​កើត​ក្នុង​លោក​នេះ​ ​បុគ្គល​នោះ​ ​ប្រកប​ជំនួញ​ណា​ ​ជំនួញ​របស់​បុគ្គល​នោះ​ ​រមែង​មាន​ចំណេញ​ដូច​បំណង​។​ ​ម្នាល​សារីបុត្រ​ ​មួយទៀត​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ចូល​ទៅ​រក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​ហើយ​បវារណា​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​លោក​ចូរ​ប្រាប់​ដោយ​បច្ច័យ​ចុះ​ ​បុគ្គល​នោះ​ ​បវារណា​ ​ដោយ​បច្ច័យ​ណា​ ​
ថយ | ទំព័រទី ២០២ | បន្ទាប់