មួយទៀត វេទនាទាំងឡាយណា កើតអំពីប្រម៉ាត់ក្តី កើតអំពីស្លេស្មក្តី កើតអំពីខ្យល់ក្តី កើតអំពីសន្និបាត គឺការកម្រើកប្រម៉ាត់ ស្លេស្ម និងខ្យល់ប្រជុំគ្នាក្តី កើតអំពីរដូវប្រែប្រួលក្តី កើតអំពីការផ្លាស់ប្តូរឥរិយាបថមិនស្មើគ្នាក្តី កើតអំពីសេចក្តីព្យាយាម (របស់អ្នកឯទៀត មានការចាប់ចង វាយកាប់ ជាដើម) ក្តី កើតអំពីវិបាក នៃកម្មក្តី វេទនាទាំងអស់នោះ មិនកើតឡើងច្រើន ដល់តថាគតឡើយ តថាគត ជាអ្នកមានអាពាធតិច ជាអ្នកបានមិនបាច់ប្រាថ្នា បានមិនលំបាក បានមិនត្រដាបត្រដួស នូវឈាន ៤ ដែលកើតអំពីអធិចិត្ត ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈ ដោយប្រាជ្ញា ដ៏ឧត្តមដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកផង ពោលសរសើរបុគ្គលណាថា ជាសមណៈចំរើនដោយសុខ ក្នុងពួកសមណៈ ម្នាលភិក្ខុទាំងឡាយ អ្នកផង ដែលគេពោលសរសើរបុគ្គលនោះ ក៏ត្រូវត្រង់តថាគតហ្នឹងឯង ជាសមណៈ ចំរើនដោយសុខ ក្នុងពួកសមណៈ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះឯង រមែងមាននៅក្នុងលោក។
[៨៩] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេច។ គឺសមណៈមិនរំភើប ១ សមណៈឈូកស ១ សមណៈឈូកក្រហម ១ សមណៈចំរើនដោយសុខ ក្នុងពួកសមណៈ ១ ។
[៨៩] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេច។ គឺសមណៈមិនរំភើប ១ សមណៈឈូកស ១ សមណៈឈូកក្រហម ១ សមណៈចំរើនដោយសុខ ក្នុងពួកសមណៈ ១ ។