ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ រមែងមិនក្រោធរឿយ ៗទេ តែសេចក្តីក្រោធ របស់បុគ្គលនោះ រមែងងំនៅអស់កាលយូរ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានពិសដ៏ពន្លឹក តែមិនមានពិសជ្រួតជ្រាបឆាប់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អាសិរពិសនោះ មានពិសដ៏ពន្លឹក តែមិនមានពិសជ្រួតជ្រាបឆាប់ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានពិសជ្រួតជ្រាបឆាប់ផង មានពិសដ៏ពន្លឹកផង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ រមែងក្រោធរឿយ ៗ ផង សេចក្តីក្រោធរបស់បុគ្គលនោះ រមែងងំនៅអស់កាលយូរផង ម្នាលភិក្ខុទាំងឡាយ បុគ្គលមានពិស ជ្រួតជ្រាបឆាប់ផង មានពិសដ៏ពន្លឹកផង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អាសិរពិសនោះ មានពិសជ្រួតជ្រាបឆាប់ផង មានពិសដ៏ពន្លឹកផង មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមិនមានពិសជ្រួតជ្រាបឆាប់ ទាំងមិនមានពិសដ៏ពន្លឹក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ