[​១២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​បរិបូណ៌​ដោយ​សីល​ ​បរិបូណ៌​ដោយ​បាតិមោក្ខ​ ​សង្រួម​ក្នុង​បាតិមោក្ខ​សំវរៈ​ ​បរិបូណ៌​ដោយ​អាចារៈ​ ​និង​គោ​ចា​រៈ​ ​ឃើញ​ភ័យ​ក្នុង​ទោស​ ​សូម្បី​បន្តិចបន្តួច​ ​សមាទាន​សិក្សា​ ​ក្នុង​សិក្ខាបទ​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អ្នក​ទាំងឡាយ​ ​បរិបូណ៌​ដោយ​សីល​ ​បរិបូណ៌​ដោយ​បាតិមោក្ខ​ ​សង្រួម​ក្នុង​បាតិមោក្ខ​សំវរៈ​ ​បរិបូណ៌​ដោយ​អាចារៈ​ ​និង​គោ​ចរៈ​ ​ឃើញ​ភ័យ​ក្នុង​ទោស​ ​សូម្បី​បន្តិចបន្តួច​ ​សមាទាន​សិក្សា​ ​ក្នុង​សិក្ខាបទ​ទាំងឡាយ​ ​តើ​គប្បី​មាន​កិច្ច​អ្វី​ ​ដែល​គួរ​ធ្វើ​ ​ឲ្យ​ក្រៃលែង​ឡើង​ទៀត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​ភិក្ខុ​កាល​ដើរ​ ​មាន​ ​អភិជ្ឈា​ ​…​ ​មាន​ព្យាបាទ​ទៅ​ប្រាស​ហើយ​ ​មាន​សេចក្តី​ងងុយ​ ​និង​ងោក​ងក់​ ​…​ ​មាន​សេចក្តី​រវើរវាយ​ ​និង​សេចក្តី​រំខានចិត្ត​ ​…​ ​មាន​សេចក្តី​សង្ស័យ​លះបង់​ហើយ​ ​មាន​ព្យាយាម​ប្រារឰ​ហើយ​ ​មិនបាន​រួញរា​ ​មានស្មារតី​ប្រុង​ខ្ជាប់​ ​មិនបាន​វង្វេង​ភ្លេច​ ​មាន​កាយ​ស្ងប់​រម្ងាប់​ ​មិនបាន​ក្រវល់ក្រវាយ​ ​មានចិត្ត​ដំ​កល់​មាំ​ ​នៅក្នុង​អារម្មណ៍​តែមួយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​កាល​ដើរ​មាន​សភាព​ ​យ៉ាងនេះ​ ​ហៅថា​ ​មាន​ព្យាយាម​ដុត​កំ​ដៅ​កិលេស​ ​មាន​សេចក្តី​ខ្លាច​
ថយ | ទំព័រទី ៣៥ | បន្ទាប់