​ពាក្យ​តិះដៀល​ ​មាន​ព្យាយាម​ប្រារឰ​ហើយ​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះ​និព្វាន​ ​ជានិច្ច​និរន្ត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​ភិក្ខុ​ឈរ​ ​…​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​ភិក្ខុ​អង្គុយ​ ​…​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​ភិក្ខុ​កំពុង​ដេក​ ​កំពុង​ភ្ញាក់​រលឹក​ ​មាន​អភិជ្ឈា​ ​…​ ​មាន​ព្យាបាទ​ទៅ​ប្រាស​ហើយ​ ​មាន​សេចក្តី​ងងុយ​ ​និង​ងោក​ងក់​ ​…​ ​មាន​សេចក្តី​រវើរវាយ​ ​និង​សេចក្តី​រំខានចិត្ត​ ​…​ ​មាន​សេចក្តី​សង្ស័យ​លះបង់​ហើយ​ ​មាន​ព្យាយាម​ប្រារឰ​ហើយ​ ​មិនបាន​រួញរា​ ​មានស្មារតី​ប្រុង​ខ្ជាប់​ ​មិនបាន​វង្វេង​ភ្លេច​ ​មាន​កាយ​ស្ងប់​រម្ងាប់​ហើយ​ ​មិនបាន​ក្រវល់ក្រវាយ​ ​មានចិត្ត​ដំ​កល់​មាំ​ ​នៅក្នុង​អារម្មណ៍​តែមួយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​កាល​ដេក​ ​ភ្ញាក់​រលឹក​ ​មាន​សភាព​ដូច្នេះ​ ​ហៅថា​ ​មាន​ព្យាយាម​ដុត​កំ​ដៅ​កិលេស​ ​មាន​សេចក្តី​ខ្លាច​ពាក្យ​តិះដៀល​ ​មាន​ព្យាយាម​ប្រារឰ​ហើយ​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះ​និព្វាន​ ​ជានិច្ច​និរន្ត​។​
​ភិក្ខុ​គប្បី​ដើរ​ ​សង្រួម​ ​គប្បី​ឈរ​ ​សង្រួម​ ​គប្បី​អង្គុយ​ ​សង្រួម​ ​គប្បី​ដេក​ ​សង្រួម​ ​គប្បី​បត់​ ​(​នូវ​អវយវៈ​តូច​ធំ​)​ ​សង្រួម​ ​គប្បី​លា​នូវ​អវយវៈ​តូច​ធំ​នុ៎ះ​ ​សង្រួម​ ​គតិ​នៃ​សត្វលោក​ ​ទាំង​ខាងលើ​ ​កណ្តាល​ ​និង​ខាងក្រោម​(​១​)​ ​មានកំណត់​ត្រឹមណា​ ​

​(​១​)​ ​បាន​ដល់​បញ្ចក្ខន្ធ​ជា​អតីត​ ​បច្ចុប្បន្ន​ ​និង​អនាគត​ ​។​ ​អដ្ឋកថា​ ​។​
ថយ | ទំព័រទី ៣៦ | បន្ទាប់