​អ្នកប្រាជ្ញ​ទាំងឡាយ​ ​ពិចារណា​ឃើញ​ ​នូវ​កិរិយា​កើតឡើង​ ​និង​វិនាស​ទៅ​នៃ​ធម៌​ ​គឺ​ខន្ធ​ទាំងឡាយ​ ​មានកំណត់​ត្រឹមណោះ​ ​ទើប​ពោល​ថា​ ​ភិក្ខុ​មាន​សភាព​ដូច្នោះ​ ​ជា​អ្នក​សិក្សា​ ​នូវ​បដិបទា​ ​ដ៏​សមគួរ​ ​ដល់​នូវ​សេចក្តី​ស្ងប់​រម្ងាប់ចិត្ត​ ​មានសតិ​សព្វកាល​ ​ឈ្មោះថា​ ​ជា​អ្នកមាន​ចិត្ត​បញ្ជូន​ទៅកាន់​ព្រះ​និព្វាន​ ​ជានិច្ច​។​

 [​១៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម្ម​ប្ប​ធាន​ ​(​សេចក្តី​ព្យាយាម​ប្រពៃ​)​ ​នេះ​ ​មាន​ ​៤​ ​យ៉ាង​។​ ​សម្ម​ប្ប​ធាន​ ​៤​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ញុំាង​ឆន្ទៈ​ឲ្យ​កើត​ ​ប្រឹងប្រែង​ ​ប្រារឰ​ព្យាយាម​ ​ផ្គង​ចិត្ត​ទុក​ ​តាំង​ព្យាយាម​មាំ​ ​ដើម្បី​ញុំាង​អកុសលធម៌​ ​ដ៏​លាមក​ ​ដែល​មិនទាន់​កើតឡើង​ ​មិន​ឲ្យ​កើតឡើង​បាន​ ​១​ ​ញុំាង​ឆន្ទៈ​ឲ្យ​កើត​ ​ប្រឹងប្រែង​ ​ប្រារឰ​ព្យាយាម​ ​ផ្គង​ចិត្ត​ទុក​ ​តាំង​ព្យាយាម​មាំ​ ​ដើម្បី​លះបង់​ ​នូវ​អកុសលធម៌​ ​ដ៏​លាមក​ ​ដែល​កើតឡើង​ហើយ​ ​១​
ថយ | ទំព័រទី ៣៧ | បន្ទាប់