​មិនបាន​កាន់​យក​ ​នូវ​អនុព្យញ្ជនៈ​ ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ជាអកុសល​ធម៌​ ​ដ៏​លាមក​ ​គប្បី​គ្រប​សង្កត់​នូវ​បុគ្គល​ ​ដែល​មិនបាន​សង្រួម​ ​នូវ​ចក្ខុន្រ្ទិយ​នុ៎ះ​ ​ព្រោះ​ហេតុ​មិនបាន​សង្រួម​ ​នូវ​ចក្ខុន្ទ្រិយ​ណា​ ​ក៏​ប្រតិបត្តិ​ ​ដើម្បី​សង្រួម​ ​នូវ​ចក្ខុន្ទ្រិយ​នោះ​ ​រក្សា​នូវ​ចក្ខុន្រ្ទិយ​ ​ដល់​នូវ​សេចក្តី​សង្រួម​ ​ក្នុង​ចក្ខុន្រ្ទិយ​ ​ឮ​សំឡេង​ដោយ​ត្រចៀក​ ​…​ ​ធុំក្លិន​ដោយ​ច្រមុះ​ ​…​ ​ជញ្ជាប​រស​ដោយ​អណ្តាត​ ​ពាល់ត្រូវ​នូវ​ផ្សព្វ​ដោយ​កាយ​ ​…​ ​ដឹង​នូវ​ធម្មារម្មណ៍​ដោយចិត្ត​ ​មិនបាន​កាន់​យក​ ​នូវ​និមិត្ត​ ​មិនបាន​កាន់​យក​ ​នូវ​អនុព្យញ្ជនៈ​ ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ជាអកុសល​ធម៌​ ​ដ៏​លាមក​ ​គប្បី​គ្រប​សង្កត់​ ​នូវ​បុគ្គល​ដែល​មិនបាន​សង្រួម​ ​នូវ​មនិន្រ្ទិយ​នុ៎ះ​ ​ព្រោះ​ហេតុ​មិនបាន​សង្រួម​ ​នូវ​មនិន្រ្ទិយ​ណា​ ​ក៏​ប្រតិបត្តិ​ ​ដើម្បី​សង្រួម​ ​នូវ​មនិន្រ្ទិយ​នោះ​ ​រក្សា​នូវ​មនិន្ទ្រិយ​ ​ដល់​នូវ​សេចក្តី​សង្រួម​ ​ក្នុង​មនិន្ទ្រិយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សំវរ​ប្ប​ធាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បហា​នប្ប​ធាន​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មិនបាន​តាំងចិត្ត​ទទួល​ ​ខំ​លះបង់​ ​បន្ទោបង់​ ​ធ្វើឲ្យ​អស់​ទៅ​ ​ឲ្យ​ដល់​នូវ​សេចក្តី​វិនាស​ ​នូវ​កាម​វិតក្កៈ​ ​ដែល​កើតឡើង​ហើយ​ ​ព្យាបាទ​វិតក្កៈ​ ​ដែល​កើតឡើង​ហើយ​ ​.​.​.​ ​វិហឹសា​វិតក្កៈ​ ​ដែល​កើតឡើង​ហើយ​ ​.​.​.​ ​មិនបាន​តាំងចិត្ត​ទទួល​ ​ខំ​លះបង់​ ​បន្ទោបង់​ ​ធ្វើឲ្យ​អស់​ទៅ​ ​ឲ្យ​ដល់​នូវ​សេចក្តី​វិនាស​ ​នូវ​អកុសលធម៌​ ​ដ៏​លាមក​ ​ដែល​កើតឡើង​ហើយ​ ​កើតឡើង​ហើយ​។​ ​
ថយ | ទំព័រទី ៣៩ | បន្ទាប់