​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​បហា​នប្ប​ធាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភាវនា​បធាន​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចម្រើន​នូវ​សតិ​សម្ពោ​ជ្ឈង្គ​ ​ដែល​អាស្រ័យ​ ​នូវ​សេចក្តី​ស្ងាត់​ ​អាស្រ័យ​នូវ​ការប្រាសចាក​តម្រេក​ ​អាស្រ័យ​នូវ​សេចក្តី​រលត់​ ​មាន​កិរិយា​បង្អោន​ទៅ​ ​ដើម្បី​លះបង់​ ​ចំរើន​នូវ​ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ​ ​.​.​.​ ​ចំរើន​នូវ​វីរិយ​សម្ពោ​ជ្ឈង្គ​ ​.​.​.​ ​ចំរើន​នូវ​បី​តិ​សម្ពោ​ជ្ឈង្គ​ ​.​.​.​ ​ចំ​រើ​ននូវបស្ស​ទ្ធិ​សម្ពោ​ជ្ឈង្គ​ ​.​.​.​ ​ចំរើន​នូវ​សមា​ធិ​សម្ពោ​ជ្ឈង្គ​ ​.​.​.​ ​ចំរើន​នូវ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​ដែល​អាស្រ័យ​ ​នូវ​សេចក្តី​ស្ងាត់​ ​អាស្រ័យ​នូវ​ការប្រាសចាក​តម្រេក​ ​អាស្រ័យ​នូវ​សេចក្តី​រលត់​ ​មាន​កិរិយា​បង្អោន​ទៅ​ ​ដើម្បី​លះបង់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ភាវនា​បធាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អនុរក្ខ​នា​បធាន​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​រក្សាទុក​នូវ​សមាធិ​និមិត្ត​ ​គឺ​អដ្ឋិ​ក​សញ្ញា​ ​បុ​ឡ​វក​សញ្ញា​ ​វិ​នីល​ក​សញ្ញា​ ​វិ​បុព្វ​ក​សញ្ញា​ ​វិ​ច្ឆិ​ទ្ទ​ក​សញ្ញា​ ​ឧទ្ធុ​មាត​ក​សញ្ញា​(​១​)​ ​ដ៏​ល្អ​ ​ដែល​កើតឡើង​ហើយ​។​ ​
​(​១​)​ ​ប្រែថា​ ​សេចក្តី​សំគាល់​នូវ​រាង​ឆ្អឹង​ ​សេចក្តី​សំគាល់​នូវ​អសុភ​មាន​គំនរ​ដង្កូវ​ ​សេចក្តី​សំគាល់​នូវ​អសុភ​ ​មាន​សម្បុរ​ខៀវ​ ​សេចក្តី​សំគាល់​នូវ​អសុភ​មាន​ខ្ទុះ​ហូរចេញ​ ​សេចក្តី​សំគាល់​នូវ​អសុភ​ដាច់​ពាក់កណ្តាល​ ​សេចក្តី​សំគាល់​នូវ​អសុភ​ហើមប៉ោង​។​ ​ក្នុង​ទីនេះ​ ​សំដៅយក​អសុភ​ទាំង​ ​១០​ ​ដែល​មាន​ពិស្តារ​ ​ក្នុង​វិសុទ្ធិមគ្គ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៤០ | បន្ទាប់