ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​អនុរក្ខ​នា​បធាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បធាន​ ​មាន​ ​៤​ ​យ៉ាង​ប៉ុណ្ណេះ​។​
​សំវរ​ប្ប​ធាន​ ​១​ ​បហា​នប្ប​ធាន​ ​១​ ​ភាវនា​បធាន​ ​១​ ​អនុរក្ខ​នា​បធាន​ ​១​ ​បធាន​ទាំង​ ​៤​ ​យ៉ាងនេះ​ ​ព្រះពុទ្ធ​ជា​ផៅពង្ស​ ​នៃ​ព្រះអាទិត្យ​ ​ទ្រង់​សំដែង​ហើយ​ ​ដែល​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មាន​ព្យាយាម​ ​ដុត​កំ​ដៅ​កិលេស​ ​បាន​ដល់​នូវ​អរហត្ត​ ​ជា​ធម៌​អស់​ទៅ​នៃ​ទុក្ខ​។​

 [​១៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ​គ្គ​ប្ប​ញ្ញ​ត្តិ​ ​(​បញ្ញត្តិ​ដ៏​ប្រសើរ​)​ ​នេះ​ ​មាន​ ​៤​ ​យ៉ាង​។​ ​អ​គ្គ​ប្ប​ញ្ញ​ត្តិ​ ​៤​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រាហុអសុរិន្ទ​ ​នេះ​ ​ធំ​លើស​ជាង​ពួក​សត្វ​មាន​អត្តភាព​(​១​)​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​បា​ទម​ន្ធា​តុ​ ​នេះ​ ​ប្រសើរ​ជាង​បុគ្គល​អ្នក​បរិភោគ​កាម​(​២​)​ ​ទាំងឡាយ​ ​១​ ​
​(​១​)​ ​បានឮ​រៀងមក​ថា​ ​រាហុអសុរិន្ទ​ ​មាន​កំពស់​ ​៤៨០០​ ​យោជន៍​ ​ចន្លោះ​ដើមដៃ​ ​គឺ​ពី​ស្មា​ម្ខាង​ ​ទៅ​ស្មា​ម្ខាង​ ​ប្រវែង១២០០​ ​យោជន៍​ ​ផ្ទៃ​បាតដៃ​ ​និង​បាតជើង​កម្រាស់​ ​៣០០​ ​យោជន៍​ ​ថ្នាំង​ម្រាមដៃ​ ​ប្រវែង​ ​៥០​ ​យោជន៍​ ​ចន្លោះ​ចិញ្ចើម​ ​(​ប្រជុំ​ចិញ្ចើម​)​ ​ប្រវែង​ ​៥០​ ​យោជន៍​ ​ថ្ងាស​ ​៣០០​ ​យោជន៍​ ​ក្បាល​ ​៩០០​ ​យោជន៍​។​ ​រាហុអសុរិន្ទ​ ​មាន​អត្តភាព​ធំ​សំបើម​ ​យ៉ាងនេះ​។​ ​(​២​)​ ​ស្តេច​មន្ធា​តុ​នេះ​ ​បាន​សោយរាជ្យ​ ​បរិភោគ​កាម​ជា​ទិព្វ​ ​ក្នុង​ស្ថានសួគ៌​ផង​ ​ក្នុង​មនុស្ស​ផង​ ​ស្តេច​នេះ​ ​កើត​ក្នុង​មនុស្សលោក​មាន​អាយុ​ ​១​ ​អសំខេយ្យ​ ​អាច​ញុំាង​ភ្លៀង​ប្រាក់​ ​ឲ្យ​ធ្លាក់ចុះ​មក​បាន​ ​ក្នុង​ខណៈ​ដែល​ប្រាថ្នា​ ​លុះ​បរិភោគ​កាម​ ​របស់​មនុស្សលោក​ ​អស់​កាល​ជា​យូរ​រួចហើយ​ ​ក៏​ទៅ​សោយរាជ្យ​ ​បរិភោគ​កាម​ ​ដ៏​ ​ឧត្តម​ ​ក្នុង​ទេវលោក​ ​កំណត់កាល​អស់អាយុ​ ​នៃ​ព្រះឥន្ទ្រ​ ​៣៦​ ​អង្គ​ទៀត​ ​ជា​បុគ្គល​ប្រសើរ​ជាង​អ្នក​បរិភោគ​កាម​ ​យ៉ាងនេះ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៤១ | បន្ទាប់