​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មារ​មានចិត្ត​បាប​នេះ​ ​ប្រសើរ​ជាង​ពួក​សត្វ​ ​ដែល​មាន​តំណែង​ធំ​ ​ៗ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​តថាគត​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ប្រាកដជា​ប្រសើរ​ ​ក្នុង​មនុស្សលោក​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ក្នុង​ពពួកសត្វ​ ​ព្រមទាំង​សមណ​ព្រាហ្មណ៍​ ​ទាំង​មនុស្ស​ ​ជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ​គ្គ​ប្ប​ញ្ញ​ត្តិ​ ​មាន​ ​៤​ ​យ៉ាង​ប៉ុណ្ណេះ​។​
​រាហុ​ ​ធំ​លើស​ពួក​សត្វ​ ​ដែល​មាន​អត្តភាព​ ​ស្តេច​មន្ធា​តុ​ ​ប្រសើរ​ជាង​បុគ្គល​អ្នក​បរិភោគ​កាម​ទាំងឡាយ​ ​មារ​ ​ប្រសើរ​ជាង​ពួក​សត្វ​ ​ដែល​មាន​តំណែង​ធំ​ ​ៗ​ ​ជា​អ្នក​រុងរឿង​ ​ដោយ​ឫទ្ធិ​ ​គឺ​ការសម្រេច​ដោយ​ទិព្វ​សម្បត្តិ​ ​និង​ដោយ​យស​បរិវារ​ ​គតិ​នៃ​សត្វលោក​ ​មានកំណត់​ត្រឹមណា​ ​ទោះ​ជាន់​ខាងលើ​ក្តី​ ​កណ្តាល​ក្តី​ ​ខាងក្រោម​ក្តី​ ​ព្រះពុទ្ធ​ ​ដែល​អ្នកប្រាជ្ញ​ទាំងឡាយ​ពោល​ថា​ ​ប្រសើរ​ ​ជាង​មនុស្សលោក​ ​ព្រមទាំង​ទេវលោក​ ​មានកំណត់​ត្រឹមណោះ​។​
ថយ | ទំព័រទី ៤២ | បន្ទាប់