​ភិក្ខុ​ណា​ ​ដឹង​សភាព​ដ៏​ល្អិត​ ​នូវ​រូបក្ខន្ធ​ផង​ ​នូវ​ហេតុ​ជា​ដែន​កើតឡើង​ ​នៃ​វេទនាខន្ធ​ផង​ ​សញ្ញាខន្ធ​តាំង​ឡើង​ ​ដោយហេតុ​ណា​ ​ដល់​នូវ​ការ​រលត់​ទៅ​ ​ក្នុង​ទីណា​ ​(​ដឹង​ច្បាស់​នូវ​ហេតុ​នោះ​ ​ដឹង​ទីនោះ​)​ ​ផង​ ​ដឹង​នូវ​សង្ខារក្ខន្ធ​ ​ថា​ជា​របស់​អ្នកដទៃ​ ​គឺ​មិន​ទៀង​ ​ជា​ទុក្ខ​ ​មិនមែន​ជា​របស់​ខ្លួន​ផង​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​ឃើញ​ដោយ​ប្រពៃ​ ​ជា​អ្នក​ស្ងប់​រម្ងាប់​ ​ត្រេកអរ​ក្នុង​សន្តិបទ​ ​គឺ​ព្រះ​និព្វាន​ ​បាន​ឈ្នះ​នូវ​មារ​ព្រមទាំង​វាហនៈ​ ​គឺ​សេនា​ហើយ​ ​រមែង​ទ្រទ្រង់​ទុក​នូវ​រាងកាយ​ ​ក្នុង​ភព​ជាទីបំផុត​។​

 ​[​១៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​លុះ​អគតិ​ ​(​សេចក្តី​លំអៀង​)​ ​នេះ​ ​មាន​ ​៤​ ​យ៉ាង​។​ ​អគតិ​ ​៤​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​លុះ​អគតិ​ ​ព្រោះ​សេចក្តី​ស្រឡាញ់​ ​១​ ​លុះ​អគតិ​ ​ព្រោះ​សេចក្តី​ស្អប់​ ​១​ ​លុះ​អគតិ​ ​ព្រោះ​សេចក្តី​ល្ងង់​ ​១​ ​លុះ​អគតិ​ ​ព្រោះ​សេចក្តី​ខ្លាច​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​លុះ​អគតិ​ ​មាន​ ​៤​ ​យ៉ាង​ ​ប៉ុណ្ណេះ​។
ថយ | ទំព័រទី ៤៤ | បន្ទាប់