បុគ្គល​ណា​ ​កន្លង​នូវ​សុចរិតធម៌​ ​ព្រោះ​សេចក្តី​ស្រឡាញ់​ ​សេចក្តី​ស្អប់​ ​សេចក្តី​ខ្លាច​ ​សេចក្តី​ល្ងង់​ ​យស​របស់​បុគ្គល​នោះ​ ​រមែង​សាបសូន្យ​ទៅ​ ​ដូចជា​ព្រះ​ចន្រ្ទ​ ​ក្នុង​កាឡបក្ស​ ​គឺ​ខាង​រនោច​។​

 [​១៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​មិន​លុះ​អគតិ​នេះ​ ​មាន​ ​៤​ ​យ៉ាង​។​ ​ឯ​ការ​មិន​លុះ​អគតិ​ ​៤​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​មិន​លុះ​អគតិ​ ​ព្រោះ​សេចក្តី​ស្រឡាញ់​ ​១​ ​មិន​លុះ​អគតិ​ ​ព្រោះ​សេចក្តី​ស្អប់​ ​១​ ​មិន​លុះ​អគតិ​ ​ព្រោះ​សេចក្តី​ល្ងង់​ ​១​ ​មិន​លុះ​អគតិ​ ​ព្រោះ​សេចក្តី​ខ្លាច​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​មិន​លុះ​អគតិ​ ​មាន​ ​៤​ ​យ៉ាង​ប៉ុណ្ណេះ​។​
​បុគ្គល​ណា​ ​មិនបាន​កន្លង​នូវ​សុចរិតធម៌​ ​ព្រោះ​សេចក្តី​ស្រឡាញ់​ ​សេចក្តី​ស្អប់​ ​សេចក្តី​ខ្លាច​ ​សេចក្តី​ល្ងង់​ ​យស​របស់​បុគ្គល​នោះ​ ​រមែង​ពេញ​បរិបូណ៌​ ​ដូចជា​ព្រះ​ចន្រ្ទ​ ​ក្នុង​សុក្ក​បក្ស​ ​គឺ​ខាង​ខ្នើត​។​

 [​១៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​លុះ​អគតិ​នេះ​ ​មាន​ ​៤​ ​យ៉ាង​។​ ​ការ​លុះ​អគតិ​ ​៤​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​លុះ​អគតិ​ ​ព្រោះ​សេចក្តី​ស្រឡាញ់​ ​១​ ​លុះ​អគតិ​ ​ព្រោះ​សេចក្តី​ស្អប់​ ​១​ ​លុះ​អគតិ​ ​ព្រោះ​សេចក្តី​ល្ងង់​ ​១​ ​លុះ​អគតិ​ ​ព្រោះ​សេចក្តី​ខ្លាច​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​លុះ​អគតិ​ ​៤​ ​យ៉ាង​ប៉ុណ្ណេះ​។​
ថយ | ទំព័រទី ៤៥ | បន្ទាប់