​បុគ្គល​ណា​ ​ប្រព្រឹត្ត​កន្លង​នូវ​សុចរិតធម៌​ ​ព្រោះ​សេចក្តី​ស្រឡាញ់​ ​សេចក្តី​ស្អប់​ ​សេចក្តី​ខ្លាច​ ​សេចក្តី​ល្ងង់​ ​យស​ ​របស់​បុគ្គល​នោះ​ ​រមែង​សាបសូន្យ​ទៅ​ ​ដូចជា​ព្រះ​ចន្រ្ទ​ ​ក្នុង​កាឡបក្ស​។​

 [​២០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​មិន​លុះ​អគតិ​នេះ​ ​មាន​ ​៤​ ​យ៉ាង​។​ ​ការ​មិន​លុះ​អគតិ​ ​៤​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​មិន​លុះ​អគតិ​ ​ព្រោះ​សេចក្តី​ស្រឡាញ់​ ​១​ ​មិន​លុះ​អគតិ​ ​ព្រោះ​សេចក្តី​ស្អប់​ ​១​ ​មិន​លុះ​អគតិ​ ​ព្រោះ​សេចក្តី​ល្ងង់​ ​១​ ​មិន​លុះ​អគតិ​ ​ព្រោះ​សេចក្តី​ខ្លាច​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​មិន​លុះ​អគតិ​ ​មាន​ ​៤​ ​យ៉ាង​ប៉ុណ្ណេះ​។​
​បុគ្គល​ណា​ ​មិន​ប្រព្រឹត្ត​កន្លង​នូវ​សុចរិតធម៌​ ​ព្រោះ​សេចក្តី​ស្រឡាញ់​ ​សេចក្តី​ស្អប់​ ​សេចក្តី​ខ្លាច​ ​សេចក្តី​ល្ងង់​ ​យស​ ​របស់​បុគ្គល​នោះ​ ​រមែង​ពេញ​បរិបូណ៌​ ​ដូចជា​ព្រះ​ចន្រ្ទ​ ​ក្នុង​សុក្ក​បក្ស​។​

 ​[​២១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​ភត្តុទ្ទេសកៈ​ ​(​អ្នក​សំដែង​នូវ​ភត្ត​)​ ​ប្រកបដោយ​ធម៌​ ​៤​ ​យ៉ាង​ ​រមែង​ធ្លាក់ចុះ​ទៅ​ក្នុង​នរក​ ​ដូចជា​គេ​នាំទៅ​ទំលាក់​ចោល​។​ ​
ថយ | ទំព័រទី ៤៦ | បន្ទាប់