​ប្រកបដោយ​ធម៌​ ​៤​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​ ​លុះ​អគតិ​ ​ព្រោះ​សេចក្តី​ស្រឡាញ់​ ​១​ ​លុះ​អគតិ​ ​ព្រោះ​សេចក្តី​ស្អប់​ ​១​ ​លុះ​អគតិ​ ​ព្រោះ​សេចក្តី​ល្ងង់​ ​១​ ​លុះ​អគតិ​ ​ព្រោះ​សេចក្តី​ខ្លាច​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​ភត្តុទ្ទេសកៈ​ ​ប្រកបដោយ​ធម៌​ ​៤​ ​យ៉ាងនេះ​ឯង​ ​រមែង​ធ្លាក់ទៅក្នុង​នរក​ ​ដូចជា​គេ​នាំ​ ​យក​ទៅ​ទំលាក់​ចោល​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​ភត្តុទ្ទេសកៈ​ ​ប្រកបដោយ​ធម៌​ ​៤​ ​យ៉ាង​ ​រមែង​ទៅ​កើត​ក្នុង​ស្ថានសួគ៌​ ​ដូចជា​គេ​នាំ​យក​ទៅ​ដាក់​។​ ​ប្រកបដោយ​ធម៌​ ​៤​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​គឺ​មិន​លុះ​អគតិ​ ​ព្រោះ​សេចក្តី​ស្រឡាញ់​ ​១​ ​មិន​លុះ​អគតិ​ ​ព្រោះ​សេចក្តី​ស្អប់​ ​១​ ​មិន​លុះ​អគតិ​ ​ព្រោះ​សេចក្តី​ល្ងង់​ ​១​ ​មិន​លុះ​អគតិ​ ​ព្រោះ​សេចក្តី​ខ្លាច​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​ភត្តុទ្ទេសកៈ​ ​ប្រកបដោយ​ធម៌​ ​៤​ ​យ៉ាងនេះ​ ​រមែង​ទៅ​កើត​ក្នុង​ស្ថានសួគ៌​ ​ដូចជា​គេ​នាំ​យក​ទៅ​ដាក់​។​
​ជន​ណា​នីមួយ​ ​មិន​សង្រួម​ក្នុង​កាម​ ​មិន​ប្រកបដោយ​ធម៌​ ​មិន​គោរព​ក្នុង​ធម៌​ ​លុះ​អគតិ​ ​ព្រោះ​សេចក្តី​ស្រឡាញ់​ ​សេចក្តី​ស្អប់​ ​សេចក្តី​ខ្លាច​ ​(​សេចក្តី​ល្ងង់​)​ ​ជន​នោះ​ ​ហៅថា​ ​ជា​មនុស្ស​កាក​ ​ក្នុង​បរិសទ្យ​ ​
ថយ | ទំព័រទី ៤៧ | បន្ទាប់