​តថាគត​ ​មិនឃើញ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ឯទៀត​ ​ដែល​បរិបូណ៌​ដោយ​សីល​ជាង​តថាគត​ ​គួរឲ្យ​តថាគត​ ​ចូល​ទៅ​ធ្វើសក្ការៈ​ ​ធ្វើ​សេចក្តី​គោរព​បាន​ឡើយ​ ​នូវ​សមា​ធិ​ក្ខន្ធ​ ​របស់​តថាគត​ ​ដែល​មិនទាន់​ពេញ​ ​…​ ​នូវ​បញ្ញា​ខន្ធ​ ​…​ ​តថាគត​ ​គួរ​ចូល​ទៅ​ធ្វើសក្ការៈ​ ​ធ្វើ​សេចក្តី​គោរព​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ឯទៀត​ ​ដើម្បី​បំពេញ​វិ​មុ​ត្តិ​ក្ខន្ធ​ ​តែ​ក្នុង​លោក​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ក្នុង​ពពួកសត្វ​ ​ព្រម​ ​ទាំង​សមណ​ព្រាហ្មណ៍​ ​ព្រមទាំង​មនុស្ស​ ​ជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​តថាគត​ ​មិនឃើញ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ឯទៀត​ ​ឲ្យ​បរិបូណ៌​ដោយ​វិមុត្តិ​ ​ជាង​តថាគត​ ​ល្មម​ឲ្យ​តថាគត​ ​ចូល​ទៅ​ធ្វើសក្ការៈ​ ​ធ្វើ​សេចក្តី​គោរព​បាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ថា​ ​បើ​ដូច្នោះ​ ​គួរតែ​តថាគត​ ​ចូល​ទៅ​ធ្វើសក្ការៈ​ ​ធ្វើ​សេចក្តី​គោរព​ធម៌​ ​ដែល​តថាគត​ត្រាស់​ដឹង​ហើយ​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​សហ​ម្ប​តិ​ព្រហ្ម​ ​បានដឹង​សេចក្តី​ត្រិះរិះ​ ​ក្នុងចិត្ត​របស់​តថាគត​ ​ក៏​បាត់​អំពី​ព្រហ្មលោក​ ​មក​ប្រាកដ​ក្នុង​ទី​ ​ចំពោះមុខ​តថាគត​ ​ដូចជា​បុរស​មាន​កំឡាំង​ ​លាដៃ​ដែល​ខ្លួន​បត់​ ​ឬបត់​ដៃ​ ​ដែល​ខ្លួន​លា​ចេញ​។​ ​
ថយ | ទំព័រទី ៥០ | បន្ទាប់