​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​សហ​ម្ប​តិ​ព្រហ្ម​ ​បង់ក​សំពត់​ ​ឆៀង​ស្មា​ម្ខាង​ ​លុតជង្គង់​ខាងស្តាំ​ ​លើ​ប្រថពី​ ​ប្រណម្យ​អញ្ជលី​ ​ចំពោះ​តថាគត​ ​និយាយ​នឹង​តថាគត​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ការ​នុ៎ះ​ ​យ៉ាងនេះ​ហើយ​ ​បពិត្រ​ព្រះ​សុគត​ ​ការ​នុ៎ះ​ ​យ៉ាងនេះ​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​ទាំងឡាយ​ណា​ ​មាន​ហើយ​ ​ក្នុង​កាល​អតីត​ក្តី​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទាំងឡាយ​នោះ​ ​ចូល​ទៅ​ធ្វើសក្ការៈ​ ​ធ្វើ​សេចក្តី​គោរព​ ​ចំពោះ​ធម៌​តែប៉ុណ្ណោះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​ទាំងឡាយ​ណា​ ​នឹង​មាន​ក្នុង​កាល​អនាគត​ក្តី​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទាំងឡាយ​នោះ​ ​នឹង​ចូល​ទៅ​ធ្វើសក្ការៈ​ ​ធ្វើ​សេចក្តី​គោរព​ ​ចំពោះ​ព្រះធម៌​ដែរ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​ក្នុង​កាល​ឥឡូវនេះ​ ​ចូល​ទៅ​ធ្វើសក្ការៈ​ ​ធ្វើ​សេចក្តី​គោរព​ ​ចំពោះ​ព្រះធម៌​ដែរ​ចុះ​។​ ​សហ​ម្ប​តិ​ព្រហ្ម​ ​បាន​ពោល​ពាក្យ​នេះ​ហើយ​ ​លុះ​ពោល​ពាក្យ​នេះ​ហើយ​ ​ក៏​ពោល​ពាក្យជា​គាថាពន្ធ​ ​យ៉ាងនេះ​តទៅទៀត​ថា​
​ព្រះសម្ពុទ្ធ​ទាំងឡាយ​ណា​ ​ក្នុង​កាល​ជា​អតីត​ក្តី​ ​ព្រះសម្ពុទ្ធ​ទាំងឡាយ​ណា​ ​ក្នុង​កាល​អនាគត​ក្តី​
ថយ | ទំព័រទី ៥១ | បន្ទាប់