ព្រះសម្ពុទ្ធ​ណា​ ​ក្នុង​កាល​ឥឡូវនេះ​ក្តី​ ​ព្រះ​អង្គ​បាន​ញុំាង​សេចក្តី​សោក​ ​របស់​ពួក​ជន​ច្រើន​ ​ឲ្យ​វិនាស​ ​ព្រះសម្ពុទ្ធ​គ្រប់​អង្គ​នោះ​ ​គោរព​ព្រះ​សទ្ធម្ម​ហើយ​ផង​ ​កំពុង​គោរព​ព្រះ​សទ្ធម្ម​ផង​ ​នឹង​គោរព​ព្រះ​សទ្ធម្ម​ផង​ ​នេះ​ជា​ធម្មតា​ ​របស់​ព្រះពុទ្ធ​ទាំងឡាយ​ ​ហេតុ​នោះ​ ​បុគ្គល​អ្នក​ត្រូវការ​ប្រយោជន៍​ផ្ទាល់ខ្លួន​ ​ប្រាថ្នា​នូវ​ភាវៈ​ ​នៃ​ខ្លួន​ជាធំ​ ​កាល​រលឹក​ពាក្យ​ប្រៀនប្រដៅ​ ​របស់​ព្រះពុទ្ធ​ទាំងឡាយ​ ​ត្រូវតែ​គោរព​ព្រះ​សទ្ធម្ម​។​

 ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សហ​ម្ប​តិ​ព្រហ្ម​ ​បាន​និយាយ​ពាក្យ​នេះ​ ​លុះ​និយាយ​ពាក្យ​នេះ​ហើយ​ ​ក៏​ថ្វាយបង្គំ​តថាគត​ ​រួច​ធ្វើ​ប្រទក្សិណ​ ​ហើយ​បាត់​ពីទី​នោះ​ទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​បានដឹង​ច្បាស់​ ​នូវ​ការ​និមន្ត​របស់​សហ​ម្ប​តិ​ព្រហ្ម​ផង​ ​នូវ​ការ​ដ៏​សមគួរ​ ​ដល់​តថាគត​ផង​ ​ក្នុង​ទីឯណោះ​ ​ហើយក៏​ធ្វើសក្ការៈ​ ​ធ្វើ​សេចក្តី​គោរព​ ​ចំពោះ​ធម៌​ ​ដែល​តថាគត​ត្រាស់​ដឹង​ហើយ​នោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​សង្ឃ​ដែល​ប្រកបដោយ​គុណ​ដ៏​ធំ​ ​ក្នុង​កាលណា​ ​កាលនោះ​ ​តថាគត​មាន​សេចក្តី​គោរព​ ​ចំពោះ​សង្ឃ​ដែរ​។​
ថយ | ទំព័រទី ៥២ | បន្ទាប់