[​២៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យមួយ​ ​កាល​តថាគត​ ​ទើបនឹងបាន​ត្រាស់​ដឹង​ជាដំបូង​ ​នៅ​ក្រោម​ដើម​អជ​បាល​និគ្រោធ​ ​ក្បែរ​ឆ្នេរ​ស្ទឹង​នេរ​ញ្ជ​រា​ ​ក្នុង​ឧរុ​វេលា​ឯណោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​ពួក​ព្រាហ្មណ៍​ច្រើន​គ្នា​ ​ចាស់​គ្រាំគ្រា​ ​ព្រិទ្ធា​ចារ្យ​ ​មាន​អាយុ​ច្រើន​ ​រស់នៅ​យូរឆ្នាំមកហើយ​ ​មាន​អាយុ​ក៏​ជ្រុល​ចូល​មក​ ​ក្នុង​បច្ឆិមវ័យ​ហើយ​ ​បាន​ចូល​ទៅ​រក​តថាគត​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​តថាគត​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​ពួក​ព្រាហ្មណ៍​ទាំងនោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​និយាយ​នឹង​តថាគត​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​យើងខ្ញុំ​បានឮ​យ៉ាងនេះ​ថា​ ​ព្រះសមណគោតម​ ​មិន​សំពះ​ ​មិន​ក្រោក​ទទួល​ពួក​ព្រាហ្មណ៍​ ​ដែល​ចាស់​គ្រាំគ្រា​ ​ព្រិទ្ធា​ចារ្យ​មាន​អាយុ​ច្រើន​ ​រស់នៅ​បាន​យូរឆ្នាំមកហើយ​ ​មាន​អាយុ​ ​ក៏​ជ្រុល​ចូល​មក​ ​ក្នុង​បច្ឆិមវ័យ​ហើយ​ ​ទោះបី​គ្រាន់តែ​អញ្ជើញ​ហៅរក​ ​នូវ​ព្រាហ្មណ៍​ទាំងនោះ​ ​ឲ្យ​អង្គុយ​លើ​អាសនៈ​ ​(​ព្រះអង្គ​ ​ក៏​មិន​ធ្វើ​ផង​)​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពាក្យ​ដែល​យើងខ្ញុំ​បានឮ​មក​នោះ​ ​ជា​ប្រាកដ​ថា​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​
ថយ | ទំព័រទី ៥៣ | បន្ទាប់