​មិន​សំពះ​ ​មិន​ក្រោក​ទទួល​ពួក​ព្រាហ្មណ៍​ ​ដែល​ចាស់​គ្រាំគ្រា​ ​ព្រិទ្ធា​ចារ្យ​មាន​អាយុ​ច្រើន​ ​រស់នៅ​យូរឆ្នាំមកហើយ​ ​មាន​អាយុ​ ​ក៏​ជ្រុល​ចូល​មក​ ​ក្នុង​បច្ឆិមវ័យ​ហើយ​ថា​ ​សូម្បី​ត្រឹមតែ​អញ្ជើញ​ ​ហៅរក​ពួក​ព្រាហ្មណ៍​ទាំងនោះ​ ​ឲ្យ​អង្គុយ​លើ​អាសនៈ​ ​(​ព្រះអង្គ​ ​ក៏​មិន​ធ្វើ​)​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​កិច្ច​មានការ​មិន​សំពះ​ ​ជាដើម​នោះ​ ​ជា​ទំនង​ពុំ​សមគួរ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​អ្នក​ដ៏​មាន​អាយុ​ទាំងឡាយ​នេះ​ ​មិន​ស្គាល់​នូវ​បុគ្គល​ចាស់​ផង​ ​នូវ​ធម៌​ទាំងឡាយ​ ​ដែល​ធ្វើខ្លួន​ ​ឲ្យ​ជា​បុគ្គល​ចាស់​ផង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​បុគ្គល​ចំរើន​ដោយ​វ័យ​ ​តាំងពី​កើតមក​ ​មាន​អាយុ​ ​៨០​ ​ឆ្នាំ​ក្តី​ ​៩០​ ​ឆ្នាំ​ក្តី​ ​១០០​ ​ឆ្នាំ​ក្តី​ ​តែ​បុគ្គល​នោះ​ ​ជា​អ្នក​និយាយ​ខុសកាល​ ​និយាយ​ពាក្យ​មិន​ពិត​ ​និយាយ​ពាក្យ​ឥតប្រយោជន៍​ ​និយាយ​ពាក្យ​មិនមែន​ធម៌​ ​និយាយ​ពាក្យ​មិនមែន​វិន័យ​ ​និយាយ​ពាក្យ​ ​ដែល​មិន​គួរឲ្យ​ដំ​កល់​ទុក​ក្នុង​ហឫទ័យ​ ​ខុសកាល​ ​ប្រាសចាក​គ្រឿង​អាង​ ​ជា​ពាក្យ​មិន​មាន​ទីបំផុត​ ​មិន​ប្រកបដោយ​ប្រយោជន៍​ ​កាលបើ​ដូច្នោះ​ ​បុគ្គល​ពាល​នោះ​ ​ក៏​ដល់​នូវ​ការរាប់​ថា​ ​ជា​បុគ្គល​ចាស់​ខ្លៅ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​នៅក្មេង​ ​ក​ម្លោះ​ជំទង់​ ​មាន​សក់ខ្មៅ​ ​ប្រកបដោយ​វ័យ​ចំរើន​ ​គឺ​បឋមវ័យ​មែន​ ​តែ​បុគ្គល​នោះ​ ​
ថយ | ទំព័រទី ៥៤ | បន្ទាប់