​ជា​អ្នក​និយាយ​ពាក្យត្រូវ​កាល​ ​និយាយ​ពាក្យពិត​ ​និយាយ​ពាក្យជា​ប្រយោជន៍​ ​និយាយ​ពាក្យជា​ធម៌​ ​និយាយ​ពាក្យជា​វិន័យ​ ​និយាយ​សំដី​គួរ​ដំ​កល់​ទុក​ ​ក្នុង​ហឫទ័យ​ ​ត្រូវ​តាមកាល​ ​មាន​គ្រឿង​អាង​ ​មាន​ទីបំផុត​ ​ប្រកបដោយ​ប្រយោជន៍​ ​កាលបើ​ដូច្នោះ​ ​បុគ្គល​នោះ​ ​ក៏​រាប់ថាជា​ចាស់​ចេះដឹង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំង​ ​៤​ ​នេះ​ ​ជា​ធម៌​សម្រាប់​ធ្វើឲ្យ​ជា​ថេរៈ​ ​(​បុគ្គល​ចាស់​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំង​ ​៤​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមានសីល​ ​សង្រួម​ក្នុង​បាតិមោក្ខ​សំវរៈ​ ​បរិបូណ៌​ដោយ​អាចារៈ​ ​និង​គោ​ចរៈ​ ​ឃើញ​ភ័យ​ ​ក្នុង​ទោស​ ​គ្រាន់តែ​បន្តិចបន្តួច​ ​សមាទាន​សិក្សា​ ​ក្នុង​សិក្ខាបទ​ទាំងឡាយ​ ​១​ ​ជា​ពហុស្សូត​ ​ទ្រទ្រង់​សុតៈ​មិន​ភ្លេច​ ​សន្សំទុក​នូវ​សុតៈ​ ​ពួក​ធម៌​ណា​ ​មាន​លំអ​បទ​ខាងដើម​ ​លំអ​បទ​កណ្តាល​ ​លំអ​បទ​ចុង​ ​ប្រកាស​នូវ​ព្រហ្មចារ្យ​ ​ដ៏​បរិសុទ្ធ​ ​បរិបូណ៌​ទាំងអស់​ ​ប្រកបដោយ​អត្ថ​ ​ព្រមទាំង​ព្យញ្ជនៈ​ ​ធម៌​ទាំងឡាយ​ ​មាន​សភាព​ដូច្នោះ​ ​ភិក្ខុ​នោះ​ ​ចេះចាំ​ច្រើន​ ​ទ្រទ្រង់​ ​រត់មាត់​ ​ពិចារណា​បាន​តាមចិត្ត​ ​ដឹង​ដោយ​ប្រពៃ​ ​ដោយ​ទិដ្ឋិ​ ​គឺ​បញ្ញា​ ​១​ ​ជា​អ្នក​បាន​តាមប្រាថ្នា​ ​បាន​ដោយ​មិន​លំបាក​ ​បាន​ដោយ​មិន​ខុសវេលា​ ​នូវ​ឈាន​ទាំង​ ​៤​ ​ដែល​កើត​ក្នុងចិត្ត​ ​ដ៏​ថ្លៃថ្លា​ ​ជា​គ្រឿង​នៅជា​សុខ​ ​ក្នុង​បច្ចុប្បន្ន​ ​១
ថយ | ទំព័រទី ៥៥ | បន្ទាប់