​ជា​អ្នកធ្វើ​ឲ្យ​ជាក់ច្បាស់​ ​បាន​ដល់​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​នូវ​ចេ​តោ​វិមុត្តិ​ ​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​អាសវៈ​ទាំងឡាយ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំង​ ​៤​ ​នេះ​ ​ជា​ធម៌​ធ្វើឲ្យ​បាន​ឋានៈ​ជា​ថេរៈ​។​
​អ្នកណា​ ​មានចិត្ត​អណ្តែត​អណ្តូង​ ​ច្រើនតែ​និយាយ​ពាក្យ​ឥតប្រយោជន៍​ ​មានគំនិត​មិន​តម្កល់​ស៊ប់សួន​ ​មិន​ត្រេកអរ​នឹង​ព្រះ​សទ្ធម្ម​ ​ប្រហែលគ្នា​នឹង​សត្វ​ម្រឹគ​ ​អ្នក​ដែល​មាន​ទិដ្ឋិ​ដ៏​លាមក​ ​មិន​មាន​សេចក្តី​អើពើ​នោះ​ ​(​តែងតែ​)​ ​ឆ្ងាយ​ចាក​សភាវៈ​មាំទាំ​។​ ​បើ​អ្នកណា​ ​បរិបូណ៌​ ​ដោយ​សីល​ ​មាន​សុតៈ​ ​មាន​សេចក្តី​ឆ្លៀវឆ្លាស​ ​ប្រកប​ក្នុង​ធម៌​ទាំងឡាយ​ ​ដែល​ធ្វើឲ្យ​ជា​ថេរៈ​ ​ឃើញច្បាស់​នូវ​ ​សេចក្តី​នៃ​សច្ចៈ​ទាំង​ ​៤​ ​ដោយ​មគ្គ​ប្ប​ញ្ញា​ ​ព្រមទាំង​វិបស្សនា​ ​ជា​អ្នក​ឆ្លងផុត​នូវ​ធម៌​ទាំងអស់​ ​(​មាន​ខន្ធ​ជាដើម​)​ ​បាន​មានចិត្ត​មិន​ជាប់​ចំពាក់​ ​(​មានការ​មិន​ជាប់​ចំពាក់​ ​ព្រោះ​រាគៈ​ ​ជាដើម​)​ ​បរិបូណ៌​ដោយ​សេចក្តី​ឆ្លៀវឆ្លាស​។​ ​
ថយ | ទំព័រទី ៥៦ | បន្ទាប់