​បាន​ដល់​ ​ស្វែងរក​ ​ត្រេច​រង្គាត់​រក​ ​អារម្មណ៍​នោះ​ ​តថាគត​ ​បានដឹង​ជាក់ស្តែង​ហើយ​ ​ដោយសារ​ចិត្ត​ ​ព្រោះហេតុនោះ​ ​បាន​ជា​គេ​ហៅថា​ ​តថាគត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​បាន​ត្រាស់​ ​ក្នុង​រាត្រី​ណា​ ​បរិនិព្វាន​ ​ក្នុង​រាត្រី​ណា​ ​តែង​ពោល​ចរចា​ ​សំដែង​ចេញ​នូវ​វាចា​ណា​ ​ក្នុង​ចន្លោះ​នោះ​ ​កិច្ច​ ​មានការ​ត្រាស់​ដឹង​ ​ជាដើម​ទាំងនោះ​ ​ដូច្នោះ​មែន​ ​មិនមែន​ជា​មិនមែនទេ​ ​ព្រោះហេតុនោះ​ ​បាន​ជា​គេ​ហៅថា​ ​តថាគត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ថា​យ៉ាងណា​ ​ធ្វើ​យ៉ាងនោះ​ ​ធ្វើ​យ៉ាងណា​ ​ថា​យ៉ាងនោះ​ ​ថា​យ៉ាងណា​ ​ធ្វើ​យ៉ាងនោះ​ ​ធ្វើ​យ៉ាងណា​ ​ថា​យ៉ាងនោះ​ ​ហេតុ​នោះ​ ​ទើបបាន​ជា​គេ​ហៅថា​ ​តថាគត​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ជា​អ្នក​គ្រប​សង្កត់​ ​អង់អាច​ ​ជា​អ្នក​ឃើញ​ពិត​ ​មានអំណាច​គ្រប​សង្កត់​លោក​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ក្នុង​ពពួកសត្វ​ ​ព្រមទាំង​សមណ​ព្រាហ្មណ៍​ ​ព្រមទាំង​មនុស្ស​ ​ជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​បាន​ ​ហេតុ​នោះ​ ​បាន​ជា​គេ​ហៅថា​ ​តថាគត​។​
​បុគ្គល​ណា​ ​ដឹង​ច្បាស់​នូវ​លោក​ទាំងអស់​ ​ដឹង​ច្បាស់​ ​ក្នុង​លោក​ទាំងអស់​ ​តាមពិត​ ​ផុត​ចាកលោក​ទាំងអស់​ ​មិន​មានការ​ក​ពូន​ ​ក្នុង​លោក​ទាំងអស់​ ​បុគ្គល​នោះ​ឯង​ ​ជា​អ្នកប្រាជ្ញ​ ​គ្រប​សង្កត់​នូវ​អារម្មណ៍​ទាំងអស់​បាន
ថយ | ទំព័រទី ៥៨ | បន្ទាប់