​ជា​អ្នក​រួចចាក​គន្ថៈ​ទាំងអស់​ ​ព្រះ​និព្វាន​ ​បុគ្គល​នោះ​ ​ពាល់ត្រូវ​ហើយ​ ​ព្រះ​និព្វាន​ ​មិន​មាន​ភ័យ​មក​ពីណា​ទេ​ ​បុគ្គល​នោះ​ ​ជា​ខីណា​សវៈ​ ​បាន​ត្រាស់​ដឹង​ហើយ​ ​ជា​អ្នក​មិន​ ​មានទុក្ខ​ ​អ្ន​ក​ផ្តេ​ចនូវ​សេចក្តី​សង្ស័យ​ហើយ​ ​ដល់​នូវ​ការ​អស់​ទៅ​នៃ​កម្ម​ទាំងអស់​ ​រួច​ស្រឡះ​ ​(​ដោយ​ផល​វិមុត្តិ​ ​ដែល​មាន​អារម្មណ៍​)​ ​ក្នុង​ធម៌​ ​ជា​គ្រឿង​អស់​ទៅ​ ​នៃ​ឧប​ធិ​ក្កិ​លេស​ ​បុគ្គល​នោះ​ ​ជា​ភគវន្ត​ ​អ្នក​ត្រាស់​ដឹង​ ​បុគ្គល​នេះ​ ​ជា​សីហៈ​ ​មិន​មាន​បុគ្គល​ដ៏​ទៃ​ស្មើ​ ​ញុំាង​ចក្រ​ ​ដ៏​ប្រសើរ​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​ក្នុង​លោក​ ​ព្រមទាំង​ទេវលោក​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​ពួក​ទេវតា​ ​និង​ពួក​មនុស្ស​ ​ដែល​បាន​ដល់​ព្រះពុទ្ធ​ ​ជាទី​រលឹក​ ​តែង​នាំគ្នា​មក​នមស្ការ​ព្រះ​តថាគត​នោះ​ ​អ្នកមានគុណ​ធំ​ ​ប្រាសចាក​សេចក្តី​ញញើតញញើម​។​ ​
ថយ | ទំព័រទី ៥៩ | បន្ទាប់