​តថាគត​ ​មានខ្លួន​ទូន្មាន​ល្អ​ហើយ​ ​ប្រសើរ​ជាង​ពួក​បុគ្គល​អ្នក​ទូន្មាន​ខ្លួន​ ​ពុទ្ធ​ឥសី​ ​ដែល​មានចិត្ត​ស្ងប់​រម្ងាប់​ហើយ​ ​ប្រសើរ​ជាង​ពួក​បុគ្គល​ ​អ្នក​ទូន្មាន​ខ្លួន​ ​តថាគត​ ​មានចិត្ត​ផុត​ស្រឡះ​ហើយ​ ​ខ្ពង់ខ្ពស់​ជាង​ពួក​បុគ្គល​អ្នកមាន​ចិត្ត​ផុត​ស្រឡះ​ហើយ​ ​តថាគត​ ​ឆ្លងផុត​ហើយ​ ​ប្រសើរ​ជាង​ពួក​បុគ្គល​អ្នក​ឆ្លង​ ​ពួក​ទេវតា​ ​និង​មនុស្ស​ ​តែង​នាំគ្នា​មក​នមស្ការ​ ​តថាគត​នោះ​ ​មានគុណ​ដ៏​ធំ​ ​ប្រាសចាក​សេចក្តី​ញញើតញញើម​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​ក្នុង​លោក​នេះ​ ​ព្រមទាំង​ទេវលោក​ ​មិន​មាន​បុគ្គល​ប្រៀប​នឹង​តថាគត​បានទេ​។​

 [​២៥​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​កាឡ​កា​រាម​ ​ជិត​ក្រុង​សាកេ​ត​។​ ​ក្នុង​ទីនោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ពួក​ភិក្ខុ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ស្តាប់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អារម្មណ៍​ណា​ ​ដែល​លោក​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​នឹង​ពពួកសត្វ​ ​ព្រមទាំង​សមណ​ព្រាហ្មណ៍​ ​និង​មនុស្សជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​បានឃើញ​ ​ឮ​ ​ពាល់ត្រូវ​ ​ដឹង​ច្បាស់​ ​
ថយ | ទំព័រទី ៦០ | បន្ទាប់