​មិន​សំគាល់​ ​នូវ​បុគ្គល​អ្នក​ឃើញ​ ​មិន​សំគាល់​នូវ​សំឡេង​ ​ដែល​ ​មហាជន​ឮ​ហើយ​ ​ថា​គួរ​ឮ​ ​ព្រោះ​បានឮ​ ​មិន​សំគាល់​នូវ​សំឡេង​ ​ដែល​មហាជន​ ​មិនបាន​ឮ​ហើយ​ ​មិន​សំគាល់​នូវ​សំឡេង​ ​ដែល​មហាជន​ ​ត្រូវ​ឮ​ ​មិន​សំគាល់​ ​នូវ​បុគ្គល​អ្នក​ឮ​សំឡេង​ ​មិន​សំគាល់​ ​នូវ​អារម្មណ៍​ ​ដែល​មហាជន​ ​ពាល់ត្រូវ​ហើយ​ ​ថា​ ​គួរ​ពាល់ត្រូវ​ ​ព្រោះ​បាន​ពាល់ត្រូវ​ ​មិន​សំគាល់​នូវ​អារម្មណ៍​ ​ដែល​មហាជន​ ​មិន​ពាល់ត្រូវ​ហើយ​ ​មិន​សំគាល់​ ​នូវ​អារម្មណ៍​ ​ដែល​មហាជន​គប្បី​ពាល់ត្រូវ​ ​មិន​សំគាល់​ ​នូវ​បុគ្គល​អ្នក​ពាល់ត្រូវ​ ​មិន​សំគាល់​ ​នូវ​អារម្មណ៍​ ​ដែល​មហាជន​ដឹង​ច្បាស់​ហើយ​ ​ថា​ ​គួរ​ដឹង​ច្បាស់​ ​ព្រោះ​បានដឹង​ច្បាស់​ ​មិន​សំគាល់​ ​នូវ​អារម្មណ៍​ ​ដែល​មហាជន​ ​មិនដឹង​ច្បាស់​ ​មិន​សំគាល់​ ​នូវ​អារម្មណ៍​ ​ដែល​មហាជន​ត្រូវ​ដឹង​ច្បាស់​ ​មិន​សំគាល់​ ​នូវ​បុគ្គល​អ្នកដឹង​ច្បាស់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ជាតា​ទិ​បុគ្គល​ ​ប្រាកដ​ដូចនោះ​ ​ក្នុង​ធម៌​ ​គឺ​អារម្មណ៍​ទាំងឡាយ​ ​ដែល​មហាជន​ត្រូវ​ឃើញ​ ​ឮ​ ​ពាល់ត្រូវ​ ​ដឹង​ច្បាស់​ ​តថាគត​ ​ហៅថា​ ​តា​ទិ​បុគ្គល​ឯទៀត​ ​មិន​ថ្លៃថ្នូរ​ផង​ ​មិន​វិសេសវិសាល​ផង​ ​ជាង​តថាគត​ ​ជាតា​ទិ​បុគ្គល​នោះ​ ​ដោយ​ប្រការ​ដូច្នេះ​ឡើយ​។​
​អារម្មណ៍​ណាមួយ​ ​ដែល​ពួក​ជន​បានឃើញ​ក្តី​ ​បានឮ​ក្តី​ ​បាន​ពាល់ត្រូវ​ក្តី​ ​ដឹង​ច្បាស់​ក្តី​ ​អារម្មណ៍​នោះ​ ​ពួក​ជន​ដទៃ​ ​សំគាល់​ថា​ជា​របស់​ពិត​ ​ហើយ​ប្រកាន់​មាំ​។​ ​
ថយ | ទំព័រទី ៦២ | បន្ទាប់