​បណ្តា​ពួក​ជន​ ​សង្រួម​ដោយខ្លួនឯង​ ​ព្រះ​តថាគត​ ​ជាតា​ទិ​បុគ្គល​ ​មិន​គប្បី​ជឿ​ពាក្យ​ដទៃ​ ​ដែល​ពិត​ក្តី​ ​មិន​ពិត​ក្តី​។​ ​ពួក​សត្វ​ឃើញ​សរ​ ​គឺ​ទិដ្ឋិ​នោះ​ ​មុន​បំផុត​ ​ហើយ​ជ្រុលជ្រប់​ជាប់​នៅ​ ​ក្នុង​អារម្មណ៍​ណា​ ​តថាគត​ដឹង​ច្បាស់​ ​ឃើញច្បាស់​ ​នូវ​សរ​ ​គឺ​អារម្មណ៍​នោះ​ ​ដូច្នោះ​ ​សេចក្តី​ជ្រុលជ្រប់​ ​(​ដោយ​សរ​ ​គឺ​ទិដ្ឋិ​)​ ​នោះ​ ​មិន​មានដល់​ព្រះ​តថាគត​ទាំងឡាយ​ឡើយ​។​

 [​២៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​នេះ​ ​ដើម្បី​កុហក​មហាជន​ ​ក៏ទេ​ ​ដើម្បី​ល្បួង​លួង​មហាជន​ ​ក៏ទេ​ ​ដើម្បី​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ជា​អានិសង្ស​ ​ក៏ទេ​ ​ដើម្បី​បាន​អានិសង្ស​ ​ព្រោះ​ការ​ដោះ​ ​នូវ​ពាក្យ​ជន​ដទៃ​ ​ដូច្នេះ​ ​ដូច្នោះ​ ​ថា​ ​មហាជន​ ​ចូរ​ស្គាល់​នូវ​តថាគត​ ​ដូច្នេះ​ ​ក៏ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ប្រព្រឹត្ត​ព្រហ្មចារ្យ​នេះ​ ​ដើម្បី​សង្រួម​ ​ដើម្បី​លះ​ ​ដើម្បី​ប្រាសចាក​រាគៈ​ ​ដើម្បី​រំលត់ទុក្ខ​ ​តែប៉ុណ្ណេះឯង​។​
ថយ | ទំព័រទី ៦៣ | បន្ទាប់