​ព្រះ​ដ៏​មាន​ព្រះ​ភាគ​នោះ​ ​ទ្រង់​បាន​សំដែង​នូវ​ព្រហ្មចារ្យ​ ​មិនបាន​ជឿ​អ្នកដទៃ​ ​ដើម្បី​សង្រួម​ ​ដើម្បី​លះបង់​ ​ជា​ដំណើរ​ទៅ​ ​ក្នុង​ព្រះ​និព្វាន​ ​ផ្លូវ​ហ្នឹង​ ​ដែល​ព្រះពុទ្ធ​ជាចម្បង​ ​យាត្រា​ទៅ​។​ ​បើ​ពួក​ជន​ណា​ ​ដើរតាម​ផ្លូវ​ ​ដែល​ព្រះពុទ្ធ​ ​សំដែង​ហើយ​នោះ​ ​បើ​ពួក​ជន​នោះ​ ​ធ្វើតាម​ពាក្យ​ប្រៀនប្រដៅ​ ​របស់​ព្រះ​សាស្តា​នោះ​ ​ទើបនឹង​ធ្វើ​ទីបំផុត​ទុក្ខ​បាន​។​

 ​[​២៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​ណា​ ​ជា​អ្នក​កុហក​ ​រឹងរូស​ ​រឡេះ​ ​រឡោះ​ ​មាន​កិលេស​លេចឡើង​ ​ប្រាកដ​ដូចជា​ស្នែង​ ​ដំឡើង​មានះ​ ​មានចិត្ត​មិន​នឹងធឹង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​មិនមែន​ជា​អ្នក​រាប់អាន​តថាគត​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ជា​អ្នក​ប្រាសចាក​ធម្មវិន័យ​នេះ​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​មិនដល់​នូវ​សេចក្តី​ចំរើន​ ​ដុះដាល​ធំ​ទូលាយ​ ​ក្នុង​ធម៌​វិន័យ​នេះ​បាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​ណា​ ​ជា​អ្នក​មិន​កុហក​ ​មិន​រឡេះរឡោះ​ ​ជា​អ្នក​ខ្ជាប់ខ្ជួន​ ​មិន​រឹងរូស​ ​
ថយ | ទំព័រទី ៦៤ | បន្ទាប់