​មានចិត្ត​នឹងធឹង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ឈ្មោះថា​ ​ជា​អ្នក​រាប់អាន​តថាគត​ផង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​មិន​ប្រាសចាក​ធម្មវិន័យ​នេះ​ផង​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​តែង​ដល់​នូវ​សេចក្តី​ចំរើន​ដុះដាល​ ​ធំ​ទូលាយ​ ​ក្នុង​ធម្មវិន័យ​នេះ​ផង​។​
​ពួក​ភិក្ខុ​ណា​ ​កុហក​ ​រឹងរូស​ ​រឡេះរឡោះ​ ​មាន​កិលេស​លេចឡើង​ ​ប្រាកដ​ដូចជា​ស្នែង​ ​ដំឡើង​មានះ​ ​មានចិត្ត​មិន​នឹងធឹង​ ​ភិក្ខុ​ទាំងនោះ​ ​រមែង​មិន​ដុះដាល​ ​ក្នុង​ធម៌​ ​ដែល​ព្រះសម្មាសម្ពុទ្ធ​ ​ទ្រង់​សំដែង​ហើយ​ទេ​។​ ​ភិក្ខុ​ណា​ ​ជា​អ្នក​មិន​កុហក​ ​មិន​រឡេះរឡោះ​ ​ជា​អ្នក​ខ្ជាប់ខ្ជួន​ ​មិន​រឹងរូស​ ​មានចិត្ត​នឹងធឹង​ ​ភិក្ខុ​ទាំងនោះ​ ​ទើប​ដុះដាល​ ​ក្នុង​ធម៌​ដែល​ព្រះសម្មាសម្ពុទ្ធ​សំដែង​ហើយ​។​

 [​២៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វត្ថុ​ ​៤​ ​យ៉ាងនេះ​ ​ជា​របស់​តិច​ផង​ ​បាន​ដោយ​ងាយ​ផង​ ​មិន​មានទោស​ផង​។​ ​វត្ថុ​ ​៤​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ចីវរ​ទាំងឡាយ​ ​បង្សុកូល​ចីវរ​ ​ជា​របស់​តិច​ផង​ ​បាន​ដោយ​ងាយ​ផង​ ​មិន​មានទោស​ផង​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ភោជន​ទាំងឡាយ​ ​ដុំ​បាយ​ ​ដែល​ភិក្ខុ​បាន​ដោយ​កំឡាំង​ ​នៃ​កំភួនជើង​ ​ជា​របស់​តិច​ផង​ ​
ថយ | ទំព័រទី ៦៥ | បន្ទាប់